ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ធូបមូស​កុំដុតទុកចោលឱ្យសោះ មើល​ឃ្លាំង​​១​ខ្នងនេះឆេះ​ហ្មត់ទាំងអ​ធ្រា​ត្រ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អគ្គិ​ភ័យ​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ដុត​ធូបមូស​ទុក​ចោល បាន​បង្ក​ទៅ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​រាល​ដាល​ពាសពេញ​ឃ្លាំង​ស្ដុ​ប​អីវ៉ាន់​ចាប់ហួយ​ដ៏​ធំ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា នៅ​ចំណុច​ភូមិព្រៃធំ ឃុំ​កំពង់​ល្ពៅ…

ខេត្តបាត់ដំបង ​៖ អគ្គិ​ភ័យ​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ដុត​ធូបមូស​ទុក​ចោល បាន​បង្ក​ទៅ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​រាល​ដាល​ពាសពេញ​ឃ្លាំង​ស្ដុ​ប​អីវ៉ាន់​ចាប់ហួយ​ដ៏​ធំ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា នៅ​ចំណុច​ភូមិព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត បណ្ដាល​ឱ្យ​ឆេះ​ទំនិញ​និង​សម្ភារ​​ផ្សេង​ៗ​អស់​ជា​ច្រើន ​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឃ្លាំង​ស្ដុក​ទំនិញ​ចាប់ហួយ​ចម្រុះ​នោះ ឈ្មោះ ភា ផុ​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំកើតហេតុ​ខាងលើ​។ ឃ្លាំង​ដែល​រង​គ្រោះ​ដោយ​អគ្គិ​​ភ័យ​នេះ មាន​ទំហំ​៨​ម៉​×១២​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដែល​ទីតាំង​លក់​អីវ៉ាន់​ចម្រុះ ​។ បើ​តាម​លោក ជា សុផល មេ​ប៉ុ​ស្ដិ៍កំពង់​ល្ពៅ ដែល​បាន​ស្រង់​សំដី​ម្ចាស់​ឃ្លាំង​ដែល​បាន​និយាយ​ជំ​ហាន​ដំបូង​ថា អគ្គិភ័យ​នេះ​ទំនង​ផ្ដើម​ចេញពី​ភ្លើង​ធូបមូស​ដែល​គាត់​ដុត​ទុក​ចោល​ក្បែរ​ធុង​ទឹកកក ដែល​មាន​ថង់​ប្លា​ស្ទិ​ក​ និង​កា​រ៉ុ​ង​នៅ​ក្បែរ​នោះ​។

ជន​រង​គ្រោះ គឺ លោក ភា ផុ​ន បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​សំរាន្ត គាត់​បាន​ដុត​ធូបមូស​ដាក់​ក្បែរ​ធុង​ទឹក​កកដ៏ធំ​មួយ​នៅ​ក្នុង​ឃ្លាំង​លក់ទំនិញ ហើយ​គាត់​និង​ក្រុម​គ្រួសា​រក៏​ចូល​សំរាន្ត​លង់លក់​អស់​ទៅ​។ គាត់​បាន​ប្រាប់​ថា ពេល​កំពុង​សំរាន្ត​លក់ រហូត​រំលង​អ​ធ្រា​ត្រ​ទៅ​ហើយ ស្រាប់តែ​មាន​អគ្គិ​​ភ័យ​ឆេះ​សន្ធោរសន្ធៅ​ពេញ​ឃ្លាំង ធ្វើ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងផ្អើល​ទាំង​អ្នក​ភូមិ​ទៀត​ ។ ពេល​នោះ ​គាត់​បាន​ព្យាយាម​ដងទឹក​ពន្លត់ រីឯ​អ្នក​ជិតខាង​ក៏​បាន​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ តែ​អគ្គិភ័យ​បាន​ឆាបឆេះ​ទំនិញ​ស្ទើរ​អស់​ទៅ​ហើយ​។ បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច ទ្រព្យសម្បត្តិ​ដែល​រង​កាល​រង​ការ​ខូចខាត​ដោយសារ​អំណាច​ភ្លើង​ធូបមូស​រួម​មាន​៖ ឈើ​គ្រឿង​សម្រាប់​ធ្វើ​ផ្ទះ​ចំនួន​១៥​ម៉ែត្រគូប​. ម៉ាស៊ីនភ្លើង​ចំនួន​០១​គ្រឿង​. ឌី​ណា​ម៉ូ​ចំនួន​០២. ធុង​ទឹកកក​ចំណុះ​១,០០០​លី​ត្រ​ចំនួន​០៥. ម៉ូតូ​សេរី​ចាស់​អត់​ពន្ធ​ចំនួន​០២​គ្រឿង​. កា​រ៉ុ​ង​ចំនួន​១,០០០​កា​រ៉ុ​ង​. អំបិល​ចំនួន​២​តោន​. ប្រេង​ម៉ា​ស៊ុត​ចំនួន​១០​ប៊ីដុង​. កង់​ជិះ ចំនួន​០៣​គ្រឿង​. រថយន្ត​ម៉ាក TOYOTA Vigo ០១​គ្រឿង​ឆេះ​រួញ​ផ្នែក​ខាង​មុខ និង សម្ភារៈ រួម​ទាំង​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ទៀត​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះ​អគ្គិ​ភ័យ​ខាងលើ​នេះ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​ ។ ដោយឡែក លោក ជា សុផល មេ​ប៉ុ​ស្ដ៍​កំពង់​ល្ពៅ បាន​ប្រាប់​ថា រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថ​កិច្ច​មិន​ជួយ​​​អន្តរា​គម​ន៍ទាន់​ពេល​ទេ តែ​អ្នក​ភូមិ​បាន​ប្រើប្រាស​ម៉ូ​ទ័​រ​អណ្ដូងទឹក​នៅ​ក្បែរ​ៗ​នោះ​ជួយ​បាញ់​ពន្លត់​បាន​ខ្លះ​ៗ​ ។ លោក បាន​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆេះ​អស់​សម្ភារ​ និងទំនិញ​ជា​ច្រើន តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ទេ​៕ ​

អត្ថបទសរសេរ ដោយ