ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រមកាត់ទោស​ បុរស​ចាក់​ស​ម្លា​.​ប់​សង្សារ រួច​អារ​.​ក​ខ្លួនឯង ប៉ុន្តែ​មិន​ស្លា​.​ប់ នៅ​បុរី​លឹ​ម​ឈាង​ហាក់ ដាក់គុក​១០​ឆ្នាំ

2 ឆ្នាំ មុន

រាជធាន​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស លើសំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ…

រាជធាន​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស លើ
សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ គឺ​បុរស​អារ​.​ក​សម្លា.ប់​ស្ត្រី​ស្នេហ៍ ជា​អ្នកលក់​ផលិតផល(ឡេ)​អន​ឡាញ ដាក់​ពន្ធនាគារ កំណត់​១០​ឆ្នាំ និង​សំណង​រដ្ឋប្បវេណី លើ​ទឹកប្រាក់​២០០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់ ពី​បទ​ឃា.តកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​មានឈ្មោះ ឯក ឌៀ​ម​វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រកស៊ី​ទិញ​លក់​អចល​នា​ទ្រព្យ មាន​ទីលំនៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ ដោយ​ទុក​ពេល​ឲ្យ​ភាគី​ណាមួយមិន​សុខចិត្ត ចំពោះ​ការ​កាត់ក្តី​នេះ ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រម្លឹក​ថា កាល​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ឃា.តកម្ម​មួយ​បាន​កើតឡើង​នៅ​ក្នុង​បុរី លឹ​ម ឈាង​ហាក់ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនជាប់ចោទ​ឈ្មោះ ឯក ឌៀ​ម​វ​ន្ថា បាន​អារ​.​ក និង​ចាក់​សម្លា.ប់​ជន​រង​គ្រោះ ឈ្មោះ វង្ស ម៉ា​លី​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ ជា​អ្នកលក់​ផលិតផល​តាម Online បណ្តាល​ឲ្យ​ស្លា.ប់ នៅ​ក្នុង​បុរី ។

បន្ទាប់​មក ជន​ជា​ដៃដល់បាន​អារ​.​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្ដែ​មិន​បាន​សម្រេច គ្រាន់តែ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ នៅ​មន្ទី​ពេទ្យ​ឯកជន ។ ក្រោយមក​ជនសង្ស័យ បានជា​សះស្បើយ​នូវ​មុខរបួស ទើបត្រូវ​បាន​តុលាការ ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ចាប់ពី​ពេល​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ សំណុំរឿង​ឃា.តកម្ម​មួយ​នេះ ត្រូវ​បាន​តុលាការ​លើកយក​មក​បើ​កក​សវនាការ ជំនុំជម្រះ​ទោស ប៉ុន្តែ​សវ​នាករ​នោះ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​លើក​ពេល​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ។

អង្គហេតុ​សំណុំរឿង​ឃាតកម្ម​នោះ ជនជាប់ចោទ​ឈ្មោះ ឯក ឌៀ​ម​វ​ន្ថា បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ​តុលាការ​ថា មុន​កើតហេតុ​ខ្លួន និង​ជន​រង​គ្រោះ បាន​ផឹកស៊ី ជាមួយ​មិត្តភក្តិ និង​សាច់ញាតិ មាន​គ្នា​ប្រមាណ​បួនប្រាំ​នាក់ ខណៈ​ពេល​នោះ ក៏​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​ដាក់​គ្នា ទៅ​វិញ​ទៅ​មក ដោយសារ​ខ្លួន ស្រឡាញ់​ជន​រង​គ្រោះ​ខ្លាំង​ពេក ក៏​កើតចិត្ត​​ប្រចណ្ឌ ធ្វើ​ឲ្យ​ស្រី​ស្នេហ៍​ខឹង ក៏​យក​កាំបិត​មក​ចាក់​ខ្លួន​មុន ទើប​ខ្លួន ក៏​បាន​ចាក់​ទៅ​ជន​រង​គ្រោះ​វិញ​ដែរ តែ​មិន​មាន​ចេតនា​សម្លា.ប់​ជន​រង​គ្រោះ​ទេ ។ ពេល​នោះ ដោយ​ឃើញ​ស្ថានភាព​នាង​របួសធ្ងន់ និង​មាន​ឈាម​ហូរ​ច្រើន នៅ​លើ​ឥដ្ឋ ខ្លួន​ក៏​បាន​យក​កាំបិត មក​អារ​.​ក​សម្លាប់​ខ្លួនឯង តាម​ក្រោយ តែ​ពេល​នោះ បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ទើប​មិន​ស្លា.ប់ លុះ​ពេល​របួស​បាន​ធូរស្រាល ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ ដាក់គុក​ចាប់ពី​ពេល​នោះ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ