ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រា​យុទ្ធ រំពឹង​ថា ​វិបត្តិ​កូ​វី​ដ​របស់​ថៃ នឹង​ធូរស្រាល​នៅ​៤-៦​ស​ប្តា​ហ៍​ទៀត

2 ឆ្នាំ មុន

ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា សង្ឃឹមថា​ស្ថានភាព​កូ​វី​ដ​១៩ របស់​ថៃ នឹង​ធូរស្រាល​នៅ​រយៈពេល ៤-៦ ស​ប្តា​ហ៍​ខាង​

ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា សង្ឃឹមថា​ស្ថានភាព​កូ​វី​ដ​១៩ របស់​ថៃ នឹង​ធូរស្រាល​នៅ​រយៈពេល ៤-៦ ស​ប្តា​ហ៍​ខាង​មុខ​។ ស្រប​ពេល​មានការ​ព្រួយបារម្ភ​ជា​សាធារណៈ ជុំវិញ​ការ​កើនឡើង​ករណី​ឆ្លង និង​ស្លា​.​ប់​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពីសា​រព័ត៌មាន​បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃនេះ​។

ប្រភព​ដដែល​បាន​ស្រង់​សម្តី​លោក ប្រា​យុទ្ធ ដែល​និយាយ​ក្នុង​កិច្ចប្រជុំ​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ថា «​ខ្ញុំ​សង្ឃឹមថា​ស្ថានការណ៍​នឹង​ប្រសើរ​ឡើង​នៅ​រយៈពេល ៤-៦ ស​ប្តា​ហ៍​ទៀត​។ ដោយ​ផ្អែក​លើ​ភស្តុ​តាង​វេជ្ជសាស្ត្រ​នា​បច្ចុប្បន្ន​។ ប៉ុន្តែ​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​ឧបករណ៍​ធ្វើតេស្ត​សំណាក់​។ ដោយ​ខ្ញុំ​មិន​ច្បាស់​ថា តើ​ពួក​គេ​ដឹង​ពី​របៀប​ប្រើ​វា​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ​ឬទេ?»​។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Anucha Burapachaisri បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​បន្ទាន់​ដែល​កើតឡើង​ដោយ​មានការ​ចូលរួម​ពី​អភិបាលខេត្ត​ទាំង​១២ ដែល​ស្ថិត​ក្នុង​តំបន់​ខ្មៅ និង​ក្រហម​នោះ គឺ​ដោយសារ​នាយក​រដ្ឋមន្ត្រី​ថៃ ចង់​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​បច្ចុប្បន្នភាព​នៃ​របៀប​ដែល​អភិបាល​នីមួយ​ៗ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១៩​។ ដើម្បី​ក្លាយជា​កូនសោ​ដ៏​សំខាន់ សម្រាប់​រដ្ឋាភិបាល​អាច​ឈាន​ទៅ​រក​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​។

ជាមួយ​គ្នា​នោះ លោក Anucha បាន​បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ក្រសួងសុខាភិបាល​ធ្វើការ​កែសម្រួល​គោលនយោបាយ​ខ្លួន ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ នៅ​តាម​ផ្ទះ​។ ទន្ទឹម​នឹង​នេះ ការ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ និង​ថ្នាំពេទ្យ ក៏​ដូច​ជា​ធុង​អុក​ស៊ី​សែន ជា​ពិសេស​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ នៅ​តែ​ត្រូវ​ចែកចាយ​ដល់​បណ្តា​ខេត្ត​នានា​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។
ត្រង់​ចំនុច​នេះ លោក Anucha បាន​ផ្តល់​ការ​ធានា​ថា ចាប់ពី​ខែ​ក្រោយ​ទៅ តំរូវការ​វ៉ាក់សាំង​ជា​មធ្យម​ចំនួន​១០​លាន​ដូ​ស នឹង​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​មួយ​ខែ​។ ហើយ​ជា​មធ្យម​ត្រូវ​ប្រើ​១​លាន​ដូ​ស ក្នុង​មួយ​ថ្ងៃ​។ វ៉ាក់សាំង​នឹង​ត្រូវ​បាន​ចែកចាយ​ទៅ​ដល់​គ្រប់​តំបន់​គោលដៅ​កំណត់​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ (CCSA)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ