ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឡាវ​ម្នាក់​ដេក​ស្លា​.​ប់​ក្នុង​តូប​នៅ​ច្រាំង​ទន្លេ ផ្អើល​ក្រុង​ស្ទឹង​ត្រែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ជនជាតិ​ឡាវ​ម្នាក់​វ័យ ៣៨​ឆ្នាំ​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​តូប​ដាក់​ស្ថានីយ​ដាក់​ម៉ាស៊ីនបូមទឹក​ស្អាត​នៅ​ច្រាំង​ទន្លេ​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ម្នាក់​វ័យ ៣៨​ឆ្នាំ​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​តូប​ដាក់​ស្ថានីយ​ដាក់​ម៉ាស៊ីនបូមទឹក​ស្អាត​នៅ​ច្រាំង​ទន្លេ​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា នគរបាល និង​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ពិនិត្យ​សាកស​.​ព​បុរស​ខាងលើ​ផង​ដែរ​។

បើ​តាម​ស្ត្រី​ឈ្មោះ គង់ ចិន្តា អាយុ​៣៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​ស​.​ព​អោយ​ដឹង​ថា ប្តី​របស់​នាង​ឈ្មោះ ខាំ សន អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ឡាវ​។ ហើយ​ខ្លួន​មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​បាន​យកប្ដី​ជា​ជនជាតិ​ឡាវ កាល​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​បន្ត​ថា ក្រោយ​ពី​បាន​យក​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធ​ហើយ​នោះ ក៏​បាន​ចាក​ចេញពី​ប្រទេស​ថៃ ធ្វើ​ដំណើរ​ទៅ​រស់នៅ​ប្រទេស​ឡាវ​ជា​ច្រើន​ឆ្នាំ និង​បាន​ចូល​មក​កម្ពុជា តាម​ឃុំ​ព្រះ​រំកិល ខេត្តស្ទឹងត្រែង​។ នាង​បន្ត​ថា ការ​រស់នៅ​នោះ​ដោយសារ​តែ​ជីវភាព​ខ្វះខាត គ្រួសារ​នាង​បាន​ប្ដូរ​ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង ដោយ​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​នេះ គឺ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ឡើយ ហើយ​ក៏​មានកូន​២​នាក់ កូនច្បង​ប្រុស​អាយុ​៦​ឆ្នាំ និង​កូនស្រី​អាយុ​៣​ឆ្នាំ​។

ស្ត្រី​ជា​ប្រពន្ធ​ស​.​ព​ជន​រង​គ្រោះ​បាន​ប្រាប់​ទៀត​ថា ប្ដី​របស់​ខ្លួន​តែងតែ​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​ស្លា​.​ប់​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ម្សិលមិញ​។ ពួក​គេ​រស់នៅ​នឹង​តូប​ស្ថានីយ​ដាក់​ម៉ាស៊ីនបូមទឹក​ជាប់មាត់​ទន្លេសេកុង​ជាមួយនឹង​កូនប្រុស​ច្បង​ម្នាក់ ចំណែក​កូនស្រី​ពៅ​របស់​នាង​នៅ​ជាមួយ​បងប្អូន​នៅ​អូរ​ពងមាន់ ក្រុង​ស្ទឹង​ត្រែង​ឯណោះ​។

ក្រោយ​ពី​មាន​ករណី​ជនជាតិ​ឡាវ​យកប្រពន្ធ​ខ្មែរ​ខាងលើ​បាន​ដេក​ស្លា​.​ប់​នៅ​ជាប់​ដង​ទន្លេសេកុង​កែង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង សមត្ថកិច្ច ក្រុម​គ្រូពេទ្យ ព្រមទាំង​អគ្គ​កុងស៊ុល​ឡាវ​ប្រចាំ​ខេត្តស្ទឹងត្រែង បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​ប្រគល់​ស​.​ព​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ