ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ម្នាក់​ត្រូវ​ឆ្កែ​ខាំ​រួច​​ចេះ​តែ​មិន​ស្រួល​រហូត​ស្លា​.​ប់ លុះ​ធ្វើតេស្ត​​​ឃើញ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

លោក​យាយ​​វ័យ​ចំណាស់​អាយុ​៨៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សត្វ​ឆ្កែ​ខាំ បន្ទាប់​មក​ក៏​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​កូន​ៗ​ក៏​បាន​នាំ​គាត់​យក​ទៅ​ឲ្យ​អាចារ្យ​សូត្រ​មន្ត និង​ធ្វើ​សង្ឃទាន

ខេត្តបន្ទាយមានជ័យ ៖ លោក​យាយ​​វ័យ​ចំណាស់​អាយុ​៨៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សត្វ​ឆ្កែ​ខាំ បន្ទាប់​មក​ក៏​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​កូន​ៗ​ក៏​បាន​នាំ​គាត់​យក​ទៅ​ឲ្យ​អាចារ្យ​សូត្រ​មន្ត និង​ធ្វើ​សង្ឃទាន ក្រោយមក​ក៏​ស្រាប់តែ​បាន​ស្លា​.​ប់​តាម​ផ្លូវ ខណៈ​ពេល​ដឹក​មក​ផ្ទះ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​ពិនិត្យ​សំណាក​តេស្ត​រហ័ស ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។ ករណី​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិត​នៅ​ភូមិ​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង់​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស​.​ព​​លោកយាយ​​វ័យ​ចំណាស់​ខាងលើ​មានឈ្មោះ ស៊ុ វ៉ា​ន់ ភេទ​ស្រី អាយុ​៨៥​ឆ្នាំ រស់នៅ​ភូម​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង់​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​ការ​បញ្ជាក់​ពី​កូន​ៗ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១ កូន​ៗ​បាន​មក​យក​ម្តាយ​ទៅ​លេង​នៅ​ចំការ​ក្នុង​ខេត្តសៀមរាប​ដោយ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន លុះ​ពេល​ទៅ​ដល់​ចំការ​ស្រាប់​ម្តាយ​ត្រូវ​សត្វ​ឆ្កែ​ខាំ ក្រោយមក​ម្តាយ​ក៏​ចេះ​តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​នោះ​ទេ កូន​ៗ​ក៏​បាន​នាំ​ម្តាយ​របស់​ខ្លួន​ទៅ​ភូមិ​ណ​ង​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ នឹង​បាន​អញ្ជើញ​អាចារ្យ​មក​សូត្រ​មន្ត និង​ធ្វើ​សង្ឃទាន​ជូន​គាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា រំលង​បាន​រយៈពេល​០២​ថ្ងៃ​មក អាកា​រៈ​របស់​គាត់​ពុំ​បាន​ធូ​ស្បើយ​ឡើយ​។ លុះ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា កូន​ៗ​ក៏​សម្រេចចិត្ត​យក​ម្តា​យមក​ផ្ទះ​វិញ នៅ​ភូមិ​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង់​សត្វ តែ​ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ​នោះ ក៏​ស្រាប់តែ​ម្តាយ​បាន​ដាច់ខ្យល់​ស្លា​.​ប់​ទៅ​ហើយ (​នៅ​ចំណុច​សាលា​ក្រហម នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​)​។ បន្ទាប់​មក​កូន​ៗ​ក៏​បាន​ដឹក​ស​.​ព​ម្តាយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​ថ្ងៃ​ដដែល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ក្រោយមក​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​លើស​.​ព​ម្តាយ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ ស្រាប់តែ​លទ្ធផល គឺ​វិជ្ជមាន​កូ​វី​ដ​១៩​។

ក្រោយ​ពេល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​គ្រូពេទ្យ​ក៏​បាន​រៀបចំ​វេច​ខ្ចប់​ស​.​ព​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ដើម្បី​យក​ទៅ​បូជា​នៅ​ទីតាំង​បូ​ជាស​.​ព​អ្នក​កើត​កូ​វី​ដ​១៩ នៅ​ភ្នំ​បាក់ ក្នុង​សង្កាត់​ទឹកថ្លា​តែ​ម្តង ។ ក្នុង​នោះ​ផង​ដែរ អាជ្ញាធរ​ក៏​ប្រមូល​ក្រុម​គ្រួសារ សាច់ញាតិ និង​អ្នក​ជាប់​ពាក់ព័ន្ធ ដើម្បី​យក​សំណាក់​ធ្វើតេស្តរ​កកូ​វី​ដ​១៩ និង​បន្ត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ