ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រពិសេស ដើម្បីកែលម្អអាកប្បកិរិយារបស់កូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេងចេះដើរតេះតះច្រើនតែឧហ្សាហ៍មួម៉ៅ បង្ករឿង  និងមានបញ្ហាអាកប្បកិរិយាផ្សេងទៀត ។ ដើម្បីលើកទឹកចិត្តដល់ការស្តាប់ ទំនាក់ទំនង និងការសហការគ្នា សូមធ្វើតាមការណែនាំអំពីរបៀបចិញ្ចឹមកូនទាំងនេះ…

រាជធានីភ្នំពេញ ៖ ក្មេងចេះដើរតេះតះច្រើនតែឧហ្សាហ៍មួម៉ៅ បង្ករឿង  និងមានបញ្ហាអាកប្បកិរិយាផ្សេងទៀត ។ ដើម្បីលើកទឹកចិត្តដល់ការស្តាប់ ទំនាក់ទំនង និងការសហការគ្នា សូមធ្វើតាមការណែនាំអំពីរបៀបចិញ្ចឹមកូនទាំងនេះ ។ ឆាកជីវិតឪពុកម្តាយអាចមានការខកចិត្តច្រើន ពេលកូនក្មេងចាប់ផ្តើមចេះដើរតេះតះ ។ ទោះបីជាចង់បានឯករាជ្យក៏ដោយ ក្មេងតូចៗមិនអាចផ្លាស់ប្តូរបានលឿនដូចដែលពួកគេចង់ ឬបង្ហាញច្បាស់ពីតម្រូវការរបស់ពួកគេឡើយ ។ នេះអាចបណ្តាលឱ្យកូនអ្នកមួម៉ៅ បង្ករឿង និងអាកប្បកិរិយាមិនត្រឹមត្រូវ ។

ប៉ុន្តែអ្នកអាចបង្រៀនកូនតូចរបស់អ្នកឱ្យមានអាកប្បកិរិយាល្អ ដោយផ្តល់នូវសេចក្តីស្រឡាញ់ ក្បួនច្បាប់ច្បាស់លាស់ និងកម្រិតនៃទម្លាប់ ។ សូមពិចារណាពីគន្លឹះនៃការធ្វើជាឪពុកម្តាយជាក់ស្តែងទាំងនេះ ៖

បង្ហាញសេចក្តីស្រឡាញ់របស់អ្នក ៖ ត្រូវប្រាកដថា ការបង្ហាញក្តីស្រឡាញ់របស់កូនអ្នកលើសពីផលវិបាក ឬការដាក់ទណ្ឌកម្ម ។ ការឱប ការថើប និងនៅក្បែរគ្នាអាចផ្តល់ឱ្យកូនអ្នកនូវសេចក្តីស្រឡាញ់ពិតប្រាកដ ។ ការកោតសរសើរ និងការយកចិត្តទុកដាក់ក៏អាចជំរុញកូនតូចអ្នកឱ្យចេះធ្វើតាមច្បាប់ទម្លាប់គ្រួសារអ្នកដែរ ។

ផ្តល់អាទិភាពដល់ច្បាប់ ៖ ជាជាងដាក់បន្ទុកកូនរបស់អ្នកដោយច្បាប់តាំងពីដំបូង ដែលអាចធ្វើឱ្យគេមិនសប្បាយចិត្ត ។ សូមផ្តល់អាទិភាពដល់រឿង ឬសកម្មភាពទាំងឡាយណា ដែលឆ្ពោះទៅរកសុវត្ថិភាពជាមុន ហើយបន្ថែមច្បាប់ជាបណ្តើរៗ ។

ការពារកុំឱ្យក្មេងមួម៉ៅ ខឹង និងឆេវឆាវ ៖ វាជារឿងធម្មតាទេដែលក្មេងចេះដើរតេះតះតែងមានអារម្មណ៍មិនល្អ និងក្តៅក្រហាយញឹកញាប់ ។

ដើម្បីកាត់បន្ថយភាពញឹកញាប់ រយៈពេល ឬកម្រិតនៃការខឹងរបស់កូនអ្នក សូមឪពុកម្តាយគ្រប់រូបពិចារណាអំពី ៖

+ ដឹងពីដែនកំណត់របស់កូនអ្នក ៖ កូនរបស់អ្នកអាចធ្វើខុស ពីព្រោះពួកគេមិនយល់ ឬមិនអាចធ្វើអ្វីដែលអ្នកប្រាប់ ។

+ ពន្យល់ពីរបៀបអនុវត្តតាមច្បាប់ ៖ ជំនួសឱ្យការនិយាយថា «ឈប់ដណ្តើមគ្នា ឈប់វាយគ្នា» សូមអ្នកផ្តល់យោបល់សម្រាប់របៀបលេងឱ្យកាន់តែរលូន ដូចជា ៖ «ហេតុអ្វីបានជាកូនទាំងពីរមិនប្តូរវេនគ្នាលេង ? ហេតុអ្វីចាំបាច់ដណ្តើមគ្នា ?»

+ យក «ទេ» ជាជំហ៊ាន ។ កុំប្រតិកម្មខ្លាំងពេកនៅពេលកូនតូចរបស់អ្នកនិយាយថា «ទេ» ។ ផ្ទុយទៅវិញ សូមនិយាយនូវការចង់បានរបស់អ្នកម្តងទៀតតាមសម្រួល ។ យ៉ាងណាមិញ សូមចងចាំថា កូនរបស់អ្នកទំនងជាធ្វើអ្វីដែលអ្នកចង់បាន ប្រសិនបើអ្នកធ្វើឱ្យសកម្មភាពឱ្យគេរីករាយ ។

+ ប្រសិនបើអ្នកនិយាយថា «ទេ» ចំពោះអ្វីៗទាំងអស់ នោះកូនរបស់អ្នកទំនងជាខកចិត្ត ដូច្នេះ ចូររកមើលសកម្មភាព និងពេលវេលាដែលនិយាយថា     «មិនអីទេ» ។

+ ផ្តល់ឱ្យកូននូវជម្រើសនៅពេលដែលអាចធ្វើទៅបាន ។ លើកទឹកចិត្តឯករាជ្យភាពរបស់កូនអ្នក ដោយអនុញ្ញាតឱ្យគេជ្រើសរើសខោអាវ និងសៀវភៅអានមុនពេលគេង ។

+ចៀសវាងស្ថានភាពដែលអាចបង្កឱ្យកូនអ្នកកើតមានភាពតានតឹង ឬឆេវឆាវ ។

+ នៅជាប់នឹងកាលវិភាគ ដោយរក្សាទម្លាប់ប្រចាំថ្ងៃពួកគេ ដើម្បីឱ្យកូនរបស់អ្នកដឹងពីអ្វីដែលត្រូវរំពឹង ។

+ លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទង ដោយរំឮកកូនរបស់អ្នកឱ្យប្រើពាក្យនានា ដើម្បីបង្ហាញពីអារម្មណ៍របស់គេ ។ ប្រសិនបើកូនរបស់អ្នកមិនទាន់អាចនិយាយនៅឡើយ សូមពិចារណាបង្រៀនគេពីភាសាសញ្ញាទារក ដើម្បីចៀសវាងការខកចិត្ត ។

អនុវត្តផលវិបាក ៖ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ កូនតូចរបស់អ្នកនឹងបំពានច្បាប់ ។ សូមកុំចាប់អារម្មណ៍ខ្លាំងពេកទៅលើការបង្ហាញកំហឹងតូចតាចរបស់កូនដូចជាការយំ ឬស្រែក ប៉ុន្តែប្រសិនបើកូនរបស់អ្នកទាត់ ឬស្រែកខ្លាំងក្នុងរយៈពេលយូរ សូមយកគេចេញពីស្ថានភាពនោះ ។

ដើម្បីលើកទឹកចិត្តកូនអ្នកឱ្យសហការ សូមពិចារណាប្រើវិធីទាំងនេះ ៖

+ ផលវិបាកធម្មជាតិ ៖ ឱ្យកូនរបស់អ្នកមើលឃើញពីផលវិបាកនៃសកម្មភាពរបស់គាត់ ដរាបណាពួកគេមិនមានគ្រោះថ្នាក់ ។ ប្រសិនបើកូនរបស់អ្នកបោះចោល និងកម្ទេចប្រដាប់ប្រដាលេង ដូច្នេះគេនឹងមិនមានប្រដាប់ប្រដារលេងទាំងនោះទៀតទេ ។

+ ផលវិបាកឡូជីខល ៖ បង្កើតផលវិបាកសម្រាប់សកម្មភាពកូនអ្នក ។ ប្រាប់កូនរបស់អ្នកថា ប្រសិនបើគេមិនចេះទុកដាក់របស់លេងទេ អ្នកនឹងយកវាទៅឱ្យគេផ្សេង ។ ជួយកូនអ្នកសម្អាត ឬរៀបចំទុកដាក់ បើចាំបាច់ ។ ប្រសិនបើកូនរបស់អ្នកមិនសហការ សូមធ្វើតាមផលវិបាក ។

+ ដកសិទ្ធិ ៖ ប្រសិនបើកូនរបស់អ្នកមិនមានអាកប្បកិរិយាល្អ សូមឆ្លើយតបដោយដកហូតអ្វីមួយ ដែលកូនរបស់អ្នកឱ្យតម្លៃដូចជាប្រដាប់ប្រដាក្មេងលេងដែលចូលចិត្ត ឬអ្វីមួយដែលទាក់ទងនឹងការប្រព្រឹត្តមិនត្រឹមត្រូវរបស់គេ ។ ប៉ុន្តែសូមកុំយករបស់អ្វីដែលកូនរបស់អ្នកត្រូវការដូចជាអាហារជាដើម ។

+ អស់ពេល ៖ នៅពេលកូនរបស់អ្នកធ្វើសកម្មភាពមិនល្អ សូមពន្យល់ដោយស្ងប់ស្ងាត់ថា ហេតុអ្វីបានជាអាកប្បកិរិយាទាំងនោះមិនអាចទទួលយកបាន ។ សូមលើកទឹកចិត្តកូនឱ្យមានសកម្មភាពសមស្របជាងនេះ ។ បន្ទាប់មក សូមពង្រឹងទំនុកចិត្តកូនរបស់អ្នក និងណែនាំគាត់ឱ្យគេធ្វើសកម្មភាពវិជ្ជមាន ។

ទោះបីជាមានលទ្ធផលអ្វីក៏ដោយដែលអ្នកជ្រើសរើស អ្នកត្រូវរឹងប៉ឹង ។ ត្រូវប្រាកដថា មនុស្សដែលយកចិត្តទុកដាក់ចំពោះកូនអ្នកមានគោលការណ៍ និងការដាក់វិន័យដូចគ្នា ដើម្បីកាត់បន្ថយការភ័ន្តច្រឡំរបស់កូនអ្នក ។

ដូចគ្នានេះផងដែរ សូមរិះគន់អាកប្បកិរិយារបស់កូនអ្នក មិនមែនកូនអ្នកទេ ។ ជំនួសឱ្យការនិយាយថា «កូនជាក្មេងអាក្រក់» សូមព្យាយាមនិយាយថា «កុំរត់ទៅតាមផ្លូវ «កុំលេងវាអី» ។

កុំប្រើការដាក់ទណ្ឌកម្មដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ឬប៉ះពាល់ដល់កូនអ្នក ។ ការទះកំផ្លៀង និងការស្រែកជេរដាក់កូន គឺមិនសមនោះទេ ។

ធ្វើជាគម្រូល្អ ៖ កុមាររៀនដោយការមើលឪពុកម្តាយ ។ វិធីល្អបំផុតដើម្បីបង្ហាញកូនរបស់អ្នកពីការប្រព្រឹត្ដល្អ គឺដើម្បីធ្វើជាគម្រូវិជ្ជមានសម្រាប់គេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។