ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុច្ចរិត​ឱ្យ​ផល​ជា​ទុក្ខ សុចរិត​នាំ​ផល​ជា​សុខ

2 ឆ្នាំ មុន

កម្ម​ពីរ​យ៉ាង​គឺ ទុច្ចរិត និង​សុចរិត កម្ម​ណា​ដែល​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត កម្ម​នោះ​ឈ្មោះ​ថា​ជា​ទុច្ចរិត​កម្ម ឯកម្ម​ណា​ដែល​បុគ្គល​ធ្វើ​ល្អ​ដោយ​កាយ វាចា ចិត្ត…

កម្ម​ពីរ​យ៉ាង​គឺ ទុច្ចរិត និង​សុចរិត កម្ម​ណា​ដែល​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត កម្ម​នោះ​ឈ្មោះ​ថា​ជា​ទុច្ចរិត​កម្ម ឯកម្ម​ណា​ដែល​បុគ្គល​ធ្វើ​ល្អ​ដោយ​កាយ វាចា ចិត្ត កម្ម​នោះ​ឈ្មោះ​ថា​ជា​សុចរិត​កម្ម ។

ទុច្ចរិត​មាន​៣​យ៉ាង​គឺ ១- កាយទុច្ចរិត ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ២- វចីទុច្ចរិត ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា ៣- មនោ​ទុច្ចរិត ប្រព្រឹត្ត​អាក្រក់​ដោយ​ចិត្ត ។ កម្ម​ទាំង​បី​នេះ​បុគ្គល​គួរ​លះ​ចេញ​ព្រោះ​ផល​នៃ​កម្មនេះ​មិន​ដែល​ឱ្យ​ផល​ជា​សុខ​ឡើយ ។

រីឯ​សុចរិត​មាន​៣​យ៉ាង​គឺ ១- កាយសុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ ២- វចីសុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា ៣- មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត ។ ធម៌​ទាំង​បី​ប្រការ​នេះ​បុគ្គល​គួរ​ប្រកាន់​យក​ព្រោះ​ជា​ធម៌​នាំ​ផល​ជា​សុខ​តាំងពី​លោក​នេះ​រហូត​បរលោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ