ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​ម្នាក់​​សុំ​ផ្ទះ​បងប្អូន​ជីដូនមួយ​ដេក​១​យប់ លុះ​ព្រឹក​ឡើង​ផ្អើល​ឆោឡោ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​យប់​ជ្រៅ​ទៅ​ហើយ បុរស​ម្នាក់​ជា​ជាងសំណង់​បាន​ទៅ​ជួប​បងប្អូន​ជីដូន​របស់​ខ្លួន​ដល់​ផ្ទះ បន្ទាប់​មក​ក៏​បាន​សុំ​ស្នាក់​នៅ​ទីនោះ​១​យប់​ដោយ​ប្រាប់​ថា ព្រឹក​ឡើង​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ​ហើយ​។ ខណៈនោះ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​យប់​ជ្រៅ​ទៅ​ហើយ បុរស​ម្នាក់​ជា​ជាងសំណង់​បាន​ទៅ​ជួប​បងប្អូន​ជីដូន​របស់​ខ្លួន​ដល់​ផ្ទះ បន្ទាប់​មក​ក៏​បាន​សុំ​ស្នាក់​នៅ​ទីនោះ​១​យប់​ដោយ​ប្រាប់​ថា ព្រឹក​ឡើង​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ​ហើយ​។ ខណៈនោះ​បងប្អូន​ក៏​រៀបចំ​កន្លែងដេក​​​ជូន បន្ទាប់​មក​ក៏​បាន​ចូល​ដេក​រៀង​ៗ​ខ្លួន លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ​ក្រោក​មុន ក៏​ឃើញ​បុរស​រូប​នោះ​ដេក​ពុំ​ក្រោក​សោះ ក៏​បាន​ស្រែកហៅ​តែ​អត់​ឆ្លើយ​នោះ​ទេ ទើប​ចូល​ទៅ​អង្រួន​មើល ក៏​ស្រាប់តែ​បុរស​រូប​នេះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ស្លា​.​ប់​ខាងលើ​នោះ​ឈ្មោះ សាន យ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ គាត់​មានស្រុក​កំណើត​នៅ​ស្រុក​លើក​ដែក ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា បុរស​ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​បងប្អូន​ជីដូនមួយ​នៅផ្ទះ​កើតហេតុ បន្ទាប់​មក​ក៏​បាន​សុំ​ដេក​នៅ​ទីនោះ​១​យប់ ដោយ​គាត់​ប្រាប់​ថា ព្រឹក​ឡើង​គាត់​នឹង​ចាកចេញ​ទៅ​កន្លែងធ្វើការ​វិញ​ហើយ​។ ពេល​នោះ​បងប្អូន​ជីដូនមួយ​ពុំ​មានការ​ទើសទាល់​អ្វី​ឡើយ និង​បាន​រៀបចំ​កន្លែង​ឲ្យ​គាត់​សមរម្យ ហើយ​បន្ទាប់​ពី​ជជែក​គ្នា​លេង​បន្តិច​រួច​មក ទើប​បែក​គ្នា​ចូល​ដេក​រៀង​ៗ​ខ្លួន​ទៅ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៩ ខែកក្កដា ម្ចាស់ផ្ទះ​បាន​ភ្ញាក់​ពី​ដំណេក​មុន ហើយ​ក៏​បានឃើញ​បុរស​រូប​នេះ​ពុំ​ទាន់​ក្រោក​ទៅ​ធ្វើការ​ឡើយ ក៏​បាន​ស្រែកហៅ​ដាស់​ឲ្យ​ក្រោក ប៉ុន្តែ​អត់​ឆ្លើយ​សោះ ទើប​ម្ចាស់ផ្ទះ​ចូល​ទៅ​ចាប់​អង្រួន​មើល ក៏​ស្រាប់តែ​បុរស​រូប​នេះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ភា្ល​ម​ៗ ហើយ​ជំ​ហ៊ាន​ដំបូង​បាន​ដាក់​ការ​សង្ស័យ​ថា គាត់​ស្លា​.​ប់​ដោយសារ​ខ្យល់គរ​។

បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោសល្យ​វិ​ច្ច័​យ មុន​នឹង​នាំ​យក​សាកស​.​ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ