ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ប្រជ្រុយ​៧កន្លែងទៅ​ដល់ទីណា​សំណាង​តាម​ទៅ​ទី​នោះ

2 ឆ្នាំ មុន

សំណាង​មិនមែន​ចេះ​តែ​កើត​មាន​គ្រប់​មនុស្ស​ទេ គង់​មាន​អ្នកខ្លះ​វាសនា​ល្អ និង​ខ្លះ​ទៀត​មាន​វាសនា​អាក្រក់​តាមតែ​ទេវតា​ចារ​មក ។ យោង​តាម​ក្បួនតម្រា​ចារ​មើល​អំពី​លក្ខណៈ​មនុស្ស​បាន​ប្រាប់​ថា ប្រុស​ស្រី​ដែល​មាន​ប្រជ្រុយ​៧​កន្លែង​ជា​អ្នកមាន​សំណាងល្អ ជោគវាសនា​ខ្ពស់​ដូច​មេឃ និង​មិន​ខ្វះ​ទេ​អ្នក​ជួយ​ជ្រោមជ្រែង​ជីវិត​ឱ្យ​បាន​ជោគជ័យ ភ្លឺ​ថ្លា​ដូច​គ្រាប់ពេជ្រ ហើយ​បើ​មាន​បញ្ហា​អ្វី…

សំណាង​មិនមែន​ចេះ​តែ​កើត​មាន​គ្រប់​មនុស្ស​ទេ គង់​មាន​អ្នកខ្លះ​វាសនា​ល្អ និង​ខ្លះ​ទៀត​មាន​វាសនា​អាក្រក់​តាមតែ​ទេវតា​ចារ​មក ។ យោង​តាម​ក្បួនតម្រា​ចារ​មើល​អំពី​លក្ខណៈ​មនុស្ស​បាន​ប្រាប់​ថា ប្រុស​ស្រី​ដែល​មាន​ប្រជ្រុយ​៧​កន្លែង​ជា​អ្នកមាន​សំណាងល្អ ជោគវាសនា​ខ្ពស់​ដូច​មេឃ និង​មិន​ខ្វះ​ទេ​អ្នក​ជួយ​ជ្រោមជ្រែង​ជីវិត​ឱ្យ​បាន​ជោគជ័យ ភ្លឺ​ថ្លា​ដូច​គ្រាប់ពេជ្រ ហើយ​បើ​មាន​បញ្ហា​អ្វី មិន​ខ្វះ​ទេ​អ្នក​ចេញ​មុខ​មក​ជួយ​ដោះស្រាយ​ឱ្យ​រួច​ផុត​ពី​ទុក្ខ​ភ័យ ៖

១-​ប្រជ្រុយ​លើ​ចិញ្ចើម​សៀតផ្កា អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចំណុច​នេះ​មិន​ត្រឹមតែ​មានសំណាង​លើ​រឿង​ទ្រព្យសម្បត្តិ​នោះ​ទេ ថែម​ទាំង​មានសំណាង​លើ​បញ្ហា​ជីវិត​ដ៏​ត្រចះត្រចង់​ទៀត​ផង ។

២-​ប្រជ្រុយ​លើ​ឆ្អឹងខ្នង ប្រុស​ស្រី​ដែល​មាន​ប្រជ្រុយ​បែប​នេះ មិន​ខ្វល់ខ្វាយ​ពី​រឿង​លុយកាក់​ទេ​តាំង​តែ​ពី​កំណើត​មក ។ អ្នក​ដែល​មាន​ប្រជ្រុយ​ត្រង​ង់​ចំណុច​នេះ តាំង​តែ​ពី​តូច​មក​តែង​ទទួល​បានការ​ស្រលាញ់​ថ្នាក់ថ្នម​ពី​ឪពុក​ម្ដាយ​យ៉ាង​កក់ក្ដៅ លុះ​ពេល​ដែល​ធំធាត់​ឡើង នៅ​ជុំវិញ​ខ្លួន​គេ​មាន​សុទ្ធតែ​ជា​មនុស្ស​ល្អ​ៗ រោម​ព័ទ្ធ​ដោយ​លាភ​សំណាង​ពេញ​មួយ​ជីវិត ។

៣-​ប្រជ្រុយ​នៅ​លើ​ភ្លៅ អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ភ្លៅ មិន​ថា​ភ្លៅ​ឆ្វេង ឬ​ស្តាំ ក្នុង​មួយ​ជីវិត​នេះ​មិន​ដែល​ត្រូវ​ព្រួយបារម្ភ​សោះឡើយ​ពី​ចំណីអាហារ ការ​ស្លៀកពាក់ និង​ផ្ទះសម្បែង ។ ជីវិត​ការងារ​ក៏​រលូន​ទៅ​មុខ​ល្អ ហើយ​ក៏​មាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​ជា​និច្ច ។

៤-​ប្រជ្រុយ​លលា​ដ៏​សុដន ប្រុស​ស្រី​ដែល​មាន​ប្រជ្រុយ​ត្រង់​ចំណុច​នេះ​ភាគច្រើន​តែង​មាន​លាភ​សំណាង​ក្នុង​ជីវិត​ជា​រៀង​រហូត មិន​ដែល​ត្រូវ​បារម្ភ​ពី​រឿង​លុយកាក់​បន្តិច​សោះឡើយ​ក្នុង​មួយ​ជីវិត​នេះ ជា​ពិសេស​នៅ​ពេល​ដែល​មាន​បញ្ហា​ម្ដងណា​ក៏​មាន​អ្នក​ចាំ​ចេញ​មុខ​មក​ដោះស្រាយ​មិន​ដែល​លំបាក​ខ្លួន​ឡើយ ។

៥-​ប្រជ្រុយ​ត្រង់​ស្លឹកត្រចៀក អ្នកមាន​ប្រជ្រុយ​នៅ​ត្រង់​បរិវេណ​នេះ មិន​ថា​ត្រចៀក​ឆ្វេង​ឬ​ស្តាំ​សុទ្ធតែ​ជា​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ ។ ជា​មនុស្ស​ដែល​មាន​ភាព​វៃឆ្លាត​រឿង​លុយកាក់ មិន​ចាំបាច់​ត្រូវ​បារម្ភ​ថា​អ្នក​ដទៃ​មក​បោកប្រាស់​បាន​នោះ​ទេ ។ ពេល​ដែល​មាន​បញ្ហា ហាមាត់​តែ​បន្តិច​ក៏​មាន​មនុស្ស​មក​ជួយ​យកអាសា​ផ្លូ​ក​ទឹក​ផ្លូ​ក​ដី​ភ្លាម​ៗ ។

៦-​ប្រជ្រុយ​លើ​កញ្ចឹងក អ្នក​ដែល​មាន​ប្រជ្រុយ​ត្រង់​ចំណុច​នេះ​តែង​មាន​អាជីព​ការងារ​ដែល​ខ្លួន​ពេញចិត្ត​មួយ ហើយ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​វិញ​ក៏​កាន់តែ​កាក់​ខ្លាំង​ទៅ​ទៀត ។ នៅ​ពេល​ដែល​មាន​លុយ​ក្នុង​ដៃ​ដឹង​តែ​កែ​ច្នៃ​ឱ្យប្រាក់​នោះ​កាន់តែ​កើន​ឡើងជា​លំដាប់ ។

៧-​ប្រជ្រុយ​ក្នុង​ចិញ្ចើម អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ក្នុង​ចិញ្ចើម​ត្រង់​ចន្លោះ​ភ្នែក​ទាំង​ពីរ​តែងតែ​រស់នៅ​យ៉ាង​ស្ដុកស្តម្ភ ជា​មនុស្ស​ដែល​មាន​ភាព​វៃឆ្លាត ព្រមទាំង​មាន​ទេព​កោសល្យ​ពេញ​ខ្លួន គួប​ផ្សំ​នឹង​សំណាង​ដែល​មាន​មក​ពី​កំណើត​ផង​នោះ អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្វល់​ព្រួយ​ពី​រឿង​លុយកាក់​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ