ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាចរ​ថ្មី មាន​ដាក់​បម្រាម​គោចរ (​ម៉ោង​៩​យប់ ដល់​៣​ទៀប​ភ្លឺ) សម្រាប់​រាជធានី​ភ្នំពេញ ទីរួមខេត្ត និង​ទីប្រជុំជន​នានា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សារាចរ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ សារាចរ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣​និង​៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។ ដែល​ក្នុង​នោះ​វិធានការ​សំខាន់​មួយ គឺ​ការ នឹង​មានការ​ដាក់​បម្រាម​គោចរ (​ម៉ោង​៩​យប់ ដល់​៣​ទៀប​ភ្លឺ​) សម្រាប់​រាជធានី​ភ្នំពេញ ទីរួមខេត្ត និង​ទីប្រជុំជន​នានា ។

នៅ​ក្នុង​សារាចរ ចេញ​កាលពី​រាត្រី​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ទោះបីជា​មក​ដល់​ពេល​នេះ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពុំ​ទាន់​ឈាន​ដល់​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​យ៉ាងណា​ក្តី ប៉ុន្តែ ការ​ឆ្លង​រាលដាល​នៅ​មិន​ទាន់​បាន​ថមថយ និង​នៅ​តែ​បន្ត​កើនឡើង​ក្នុង​កម្រិត មួយ​សកម្ម ដែល​ជា​បញ្ហា​ប្រឈម​ដ៏​គួរ​ឱ្យ​បារម្ភ​។ ទន្ទឹម​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ នូវ​វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែល​ជា​ករណី​នាំ​ចូល​តាម​រយៈ​អ្នកដំណើរ​ពី​ក្រៅប្រទេស ជា​ពិសេស អ្នកដំណើរ​មក​ពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក​» ។

សម្តេច​បាន​បន្ត​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​រក​ឃើញ​ក្នុង ចំនួន​កាន់តែ​ច្រើន​ឡើង​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើ​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី ប្រទេស​ថៃ តាម​ព្រំដែន​គោក គឺជា​កង្វល់​ដ៏​ធំ និង​ជា​ការ​គំរាមកំហែង​ជាប់​ជា​ប្រចាំ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​មេរោគ​ប្រភេទ​ថ្មី​នេះ មាន​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​លឿន និង​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​មុន រហើយ​ហានិភ័យ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​គួរ​ឱ្យ​បារម្ភ ជាមួយនឹង​ការ​រក​ឃើញ​មេរោគ​ប្រភេទ​ថ្មី​នេះ​ជា​លើក​ដំបូង ក្នុង​សហគមន៍ ជា​ពិសេស នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ព្រមទាំង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។

ក្នុង​រយៈពេល នៃ​ការ​អនុវត្ត​យុទ្ធនាការ​នេះ គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ដាក់​ចេញ​វិធានការ​ចាំបាច់​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​គឺ «​ដាក់​ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ២១ (​ម្ភៃ​មួយ​) ដល់​ម៉ោង ៣ (​បី​) សម្រាប់​ភូមិសាស្ត្រ ទាំងមូល ឬ​ផ្នែក​ណាមួយ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ជា​ពិសេស សម្រាប់​រាជធានី​ភ្នំពេញ ទីរួមខេត្ត និង​ទីប្រជុំជន​នានា​» ។

ក្នុង​ការ​អនុវត្ត​បម្រាម​គោចរ​នេះ គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវយកចិត្តទុកដាក់​ធានា ឲ្យ​បាន​នូវ​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​សកម្មភាព​ការងារ​ចាំបាច់​មួយ​ចំនួន ជា​អាទិ៍ ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ សុខភាព​បន្ទាន់​, ការ​ដឹក​ជ​ញ្ជូ ន​ទំនិញ និង​គ្រឿង​ឧបភោគបរិភោគ​, ការ​ដឹក​ជញ្ជូន​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ​, សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​សុខា ភិ​បាល​ទាំង​រដ្ឋ និង​ឯកជន​, ឱសថស្ថាន​, សេវា​ពន្លត់​អគ្គិភ័យ​, សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត​, សេវា​ប្រតិបត្តិការ​ផ្នែក​ទូរគមនាគមន៍​, ទីតាំង​ផលិត​គ្រឿង​ឧបភោគបរិភោគ និង​ទំនិញ​យុទ្ធសាស្ត្រ ដែល​បម្រើ​ឲ្យ​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​- ១៩, ទីតាំង​ផលិត និង​ផ្គត់ផ្គង់​ឱសថ អាល់កុល អុក​ស៊ី ហ្សែ​ន និង​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​, ស្ថានីយ៍​ប្រេងឥន្ធនៈ (​ហ្គា​ស​), សេវា​សណ្ឋាគារ និង​ផ្ទះសំណាក់​, ការ​បំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​ករណី​ចាំបាច់ ឬ​សេវា​សាធារណៈ​ចាំបាច់​ដទៃ​ទៀត ។

យ៉ាងណា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញមិនមានការបិទខ្ទប់ទេ ​បិទ​ខ្ទប់ ៨​ខេត្ត ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​បំប្លែង​ថ្មី Delta

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture