ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ទម្លាប់៣យ៉ាង ដែលធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាថប់បារម្ភ

2 ឆ្នាំ មុន

នៅក្នុងសម័យកូវីដនេះ បញ្ហាថប់បារម្ភអាចនឹងមានការជួបប្រទះច្រើន។ វាជាបញ្ហាផ្លូវចិត្តមួយ ដែលយើងមិនគួរមើលរំលង ហើយប្រសិនបើយើងមានវា ចិត្តយើងមិនអាចសប្បាយបានទេ។ តើវាមកពីកត្តាអ្វីខ្លះទៅ? ១. ចាយពេលលើបណ្តាញស​ង្គមច្រើនពេក ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា…

នៅក្នុងសម័យកូវីដនេះ បញ្ហាថប់បារម្ភអាចនឹងមានការជួបប្រទះច្រើន។ វាជាបញ្ហាផ្លូវចិត្តមួយ ដែលយើងមិនគួរមើលរំលង ហើយប្រសិនបើយើងមានវា ចិត្តយើងមិនអាចសប្បាយបានទេ។ តើវាមកពីកត្តាអ្វីខ្លះទៅ?

១. ចាយពេលលើបណ្តាញស​ង្គមច្រើនពេក

ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ តើអ្នកដែលមានអារម្មណ៍ថា ខ្លួនឯងអន់ នៅពេលដែលឃើញភាពជោគជ័យរបស់មិត្តអ្នកលើបណ្តាញសង្គមដែរឬទេ? ពេលខ្លះ អ្វីដែលអ្នកឃើញ គឺមិនមែនសុទ្ធតែពិតនោះទេ ព្រោះថា គ្មាននរណាមកបង្ហាញភាពបរាជ័យរបស់ខ្លួនឯង ឱ្យគេគ្រប់គ្នាឃើញនោះទេ។

២. មិនហាត់ប្រាណ​

ការធ្វើលំហាត់ប្រាណ គឺមិនត្រឹមតែជួយឱ្យអ្នកមានរូបរាងស្រស់ស្អាតសុខភាពផ្លូវកាយល្អប្រសើរឡើយ ប៉ុន្តែក៏ធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអរម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីអាការៈនៃជម្ងឺថប់បារម្ភ។

៣. ញ៉ាំកាហ្វេច្រើនពេក

ការទទួលទានកាហ្វេអាចបណ្ដាលឱ្យកើតមានអាការៈញ័រ ចង្អោរចង់ក្អួត និងបេះដូងលោតញាប់ខុសប្រក្រតី ជាពិសេសចំពោះអ្នកដែលចាញ់ជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃជម្ងឺថប់បារម្ភ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជម្ងឺនេះស្រាប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានកាហ្វេតែម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ