ហេតុអ្វីបានគ្រូពេទ្យណែនាំឱ្យញ៉ាំផ្លែប៉ោម១ផ្លែក្នុង១ថ្ងៃ?
អ្នកប្រហែលជាធ្លាប់លើពាក្យស្លោកបរទេសមួយថា “An Apple a Day Keeps the Doctor Away” ដែលអាចនិយាយឱ្យស្រួលយល់មកថា…
អ្នកប្រហែលជាធ្លាប់លើពាក្យស្លោកបរទេសមួយថា “An Apple a Day Keeps the Doctor Away” ដែលអាចនិយាយឱ្យស្រួលយល់មកថា…
អ្នកប្រហែលជាធ្លាប់លើពាក្យស្លោកបរទេសមួយថា “An Apple a Day Keeps the Doctor Away” ដែលអាចនិយាយឱ្យស្រួលយល់មកថា “ញ៉ាំផ្លែប៉ោម១ផ្លែក្នុង១ថ្ងៃ ធ្វើឱ្យយើងមិនងាយឈឺ”។ តើនេះពិតដែរឬទេ? តើផ្លែប៉ោមមានសារប្រយោជន៍ដល់សុខភាពយើងយ៉ាងដូចម្តេចខ្លះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ប្រយោជន៍៣សំខាន់ៗ ដែលបានមកពីផ្លែប៉ោម។
១. សម្អាតជាតិពុលក្នុងថ្លើម
ផ្លែប៉ោមមានផ្ទុកនូវសារធាតុចិញ្ចឹមនិងជាតិរ៉ែល្អៗជាច្រើន សម្រាប់សុខភាពរួមបញ្ចូលទាំងវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយឱ្យមុខងារថ្លើមកាន់តែល្អប្រសើរ។
២. ល្អសម្រាប់សុខភាពបេះដូង
ផ្លែប៉ោមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា កឺសេទីន (quercetin) និងលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយកាត់បន្ថយហានិភ័យនៃជម្ងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀត ដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏សម្បូរទៅដោយជាតិសរសៃប៉ិចទីន (pectin) ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរគួរអោយកត់សម្គាល់។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ក្នុងសម័យកូវីដនេះ ការមានប្រព័ន្ធភាពស៊ាំរឹងមាំ គឺជារឿងសំខាន់។ វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំជៀសផុតពីមេរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជម្ងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ប្រតិកម្មអាឡែកស៊ី និងក្អកជាដើម៕
ចែករំលែកព័តមាននេះ