ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​អានា​ថា​ម្នាក់ បាត់បង់​ជីវិត ដោយសារ​ខ្យល់គ​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ មាន​មនុស្ស​ម្នាក់ បាន​ដេកស្លាប់ នៅ​ចំណុច​មុខ​រោង​កាត់សក់ ទុកចោល ខណៈពេល​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស​ង្លា​ត់​ស្លក្រាម បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​សព​មនុស្ស​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ…

​ខេត្តសៀមរាប​៖ មាន​មនុស្ស​ម្នាក់ បាន​ដេកស្លាប់ នៅ​ចំណុច​មុខ​រោង​កាត់សក់ ទុកចោល ខណៈពេល​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស​ង្លា​ត់​ស្លក្រាម បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​សព​មនុស្ស​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ ដែលជា​ជនអនាថា អាយុ​ប្រហែល ៦០​ឆ្នាំ ស្ថិតនៅ​ត្រង់ចំណុច​មុខ​រោង​កាត់សក់​ទុកចោល ផ្លូវ​ចូលទៅ​ស្ពាន​វត្ត​ពោធិ៍​ពីរ​ដើម ផ្លូវ​ទៅ​រមណីយដ្ឋាន​អង្គរវត្ត​។ ហេតុការណ៍​នេះ ត្រូវបាន​ស្ត្រី​ម្នាក់ ឈ្មោះ ថុល សុភាព អាយុ ៤៨​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​។​

​ហេតុការណ៍​ពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ៦ និង ០០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច មុខ​រោង​កាត់សក់​ទុកចោល ផ្លូវ​ចូលទៅ​ស្ពាន វត្ត​ពោធិ៍​ពីរ​ដើម ផ្លូវ​ទៅ​រមណីយដ្ឋាន​អង្គរវត្ត ក្នុង​ក្រុមទី​៦ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

​តាម​ការពិនិត្យ​សាកសព លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន ជា​គ្រូពេទ្យ​កោសល្យវិច័យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​សន្និដ្ឋានថា សព​បុរស​ស្លាប់​នេះ ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង (​ខ្យល់គ​) និង​បានធ្វើ​តេស្ត រក​មេរោគ​កូ​វីត​១៩ ជា​លទ្ធផល​អវិជ្ជមាន និង​មានការ​ចូលរួម​ពិនិត្យ​សាកសព​របស់​មន្ត្រី​ជំនាញ ផ្នែក​កោសល​វិ​ច្ច័​យ​ខេត្ត និង​ក្រុង​ផងដែរ ជា​លទ្ធផល សព​ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

​ប្រភព​បាន​បញ្ជាក់ថា ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច សាកសព ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ ប្រគល់ជូន​មេភូមិ និង​ចៅសង្កាត់ យកទៅ​តម្កល់ទុក ដើម្បី​បូជា នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រក​សាច់ញាតិ​បន្ត​៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ