ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ខ្ជាយ​នៅ​ថៃ​! ផ្ទុះ​ករណី​មិន​ល្អជា​ច្រើន​ពាក់ព័ន្ធ​មើម​ខ្ជាយ ថា​អាច​ព្យាបាល​កូ​វី​ដ

1 ខែ មុន

ថៃ ៖ ការប្រើប្រាស់រុក្ខជាតិចម្រាញ់ទៅជាឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ។

ថៃ ៖ ការប្រើប្រាស់រុក្ខជាតិចម្រាញ់ទៅជាឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ។ ខណៈដែលតម្រូវការមើមខ្ជាយ ដែលប្រជាជនថៃហៅថា Krachai Khao កំពុងកើនឡើងខ្លាំង ដែលធ្វើឱ្យកសិករដាំដុះមើមនេះ កំពុងប្រមូលប្រាក់ចំណូលបានយ៉ាងច្រើន។

ប្រភពពីបាងកក​ប៉ុស្ដិ៍​បានឱ្យ​ដឹង​ថា ការលក់មើមខ្ជាយបានកើនឡើងខ្ពស់ បន្ទាប់ពីស្មៅប្រមាត់មនុស្សដែលប្រជាជនថៃហៅថា Fah Talai ដោយត្រូវបានប្រើក្នុងឱសថបុរាណ ដើម្បីព្យាបាលអាការៈនៃជំងឺកូវីដ១៩។ កត្តានេះ បានធ្វើឱ្យប្រជាកសិករនៅក្នុងខេត្ត Nakhon Sawan ឥឡូវនេះ កំពុងរកចំណូលបានចាប់ពី ៥,០០០-៧,០០០ បាតក្នុងមួយថ្ងៃ (ប្រមាណ ១៥១-២១២ដុល្លារ) ពីការលក់​មើមខ្ជាយនេះ។

នាយកដ្ឋានឱសថបុរាណ និងវេជ្ជសាស្ត្រថៃកំពុងសហការជាមួយសាកលវិទ្យាល័យ Mahidol ដើម្បីធ្វើការសាកល្បងព្យាបាលអ្នកជំងឺ ដោយប្រើថ្នាំចម្រាញ់ចេញពីមើមខ្ជាយ ២ប្រភេទគឺថ្នាំ Pinostrobin និង Pandulatin A ដែលប្រឆាំងនឹងវីរុសកូវីដ១៩។

ទន្ទឹមនឹងភាពជោគជ័យសម្រាប់កសិករដាំដុះមើមខ្ជាយដ៏មានតម្លៃ ស្ថិតក្នុងសម័យកាលកូវីដនេះ។ ក៏មានរបាយការណ៍ក្នុងស្រុកមួយចំនួន បានរាយការណ៍ពីករណីចោរលួចដកដើមខ្ជាយនៅតាមភូមិស្រុកនានាស្ទើរតែពាសពេញប្រទេសថៃ។ រហូតដល់តំបន់ខ្លះត្រូវដាក់ប្រជាការពារ ដេកចាំយាមដើមខ្ជាយ។ ខណៈដែលអ្នកដើរប្រមូលទិញខ្ជាយខ្លះ ត្រូវបានចោរប្ល.ន់យកមើមខ្ជាយទៅអស់ថែមទៀតផង។

តម្លៃមើមខ្ជាយនៅក្នុងទីផ្សារថៃឡើងថ្លៃ ពី២០០បាត (៦ដុល្លារ) ដល់ ៤០០បាត (១២ដុល្លារ) ក្នុងមួយគីឡូក្រាម​។ ខណៈដែលនៅ​កម្ពុជា​វិញ ក៏កំពុងឡើងថ្លៃបណ្តើរៗហើយ។ កាលពីមុនត្រឹម ៦០០០​រៀល​ក្នុង​១គីឡូក្រាម ពេលនេះឡើងដល់១០០០០​រៀល​ក្នុង​១គីឡូក្រាម​ហើយ។ វិបត្តិទាំងនេះកើតឡើងក្រោយពេលមានព័ត៌មានថា មើមខ្ជាយអាចទាំងការពារ និងព្យាបាលជំងឺកូវីដ១៩ បាន៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture