ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងស្រុកករណី​ចាក់​ដី​លុប​អាង​ទឹក​ស្រុក​ដងទង់ ត្រូវ​ពលរដ្ឋ​លើកគ្នា​ដាក់​ពាក្យ​​ប្តឹងហើយ

2 ឆ្នាំ មុន
  • តាកែវ

​ ខេត្តកំពត ៖ ប្រជាពលរដ្ឋជា​ច្រើនគ្រួសាររស់នៅ​ស្រុក​ដងទង់ នៃ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ ​ បាន​លើកគ្នាមក…

ខេត្តកំពត ៖ ប្រជាពលរដ្ឋជា​ច្រើនគ្រួសាររស់នៅ​ស្រុក​ដងទង់ នៃ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ ​ បាន​លើកគ្នាមក កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ដាក់​ពាក្យប្តឹង​មន្ត្រី​មួយចំនួន​នៅ​ខេត្តកំពត រួម​មាន​អភិបាលរង​ខេត្ត​ម្នាក់​, នាយក​រដ្ឋ​បាល​សាលាខេត្ត​, ប្រធានមន្ទីរ​ធនធានទឹក​, ប្រធាន​ការិយាល័យ​ភូមិ បាល​ស្រុក​ដងទង់ និង​អភិបាលស្រុក​ដងទង់​ជាដើម ពាក់​ព័ន្ធ​នឹង ការ ឃុបឃិត ជាមួយ ក្រុមហ៊ុន សេង​សម្បត្តិ យក​ដី​អាង​ទឹក​ស្រុក​ដងទង់​លក់​។

ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ទីតាំង​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​សរុប​ជាង​១២​ហិ​កតា ក្នុង​នោះ​ រួម​មាន ដី​ចំណី​អាង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ផ្ទៃ​អាង​ទឹក និង​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៥ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​លោក សេង សម្បត្តិ ដឹក​ដី​ចាក់​បំពេញ​យ៉ាង​គគ្រឹកគគ្រេង​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ចំណាត់ការ​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា លោក វិត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត បាន​ទទួល​ប្រាក់​ពី​លោក​សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន​សេង​សម្បត្តិ ចំនួន​៥​ម៉ឺន​ដុល្លារ និង​មាន​លោក ស៊ីវ ផេង អភិបាលស្រុក​ដងទង់ បាន​ទទួល​លុយ​ឧបត្ថម្ភ​ពី​លោក​សេង សម្បត្តិ ផង​ដែរ​។

ពាក្យបណ្តឹង​បន្ត​ថា លោក ប៉ិល កុសល អភិបាលរង​ខេត្តកំពត ទទួល​បន្ទុក​ដីធ្លី និង​លោក វិត វ​ឌ្ឍ​នា មិន​បាន​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់ ដែល​បណ្តាល​ឱ្យ​មាន​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ និង​មានការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​។ លោក សេង សម្បត្តិ និង​អភិបាលស្រុក​ដងទង់ លោក ស៊ីវ ផេង បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឃុបឃិត​សូកប៉ាន់​ប្រើ​អំណាច​ចេញ​លិខិត​ដកហូត​ដី​ពី​ប្រជាពលរដ្ឋ​ប្រគល់​ឱ្យ​លោក​សេង សម្បត្តិ​, ចាន់​ស្រី​ឡែ​ន និង​សុខ ហ្គិ​ច​។

យោង​តាម​ឯកសារ​ដែល​ទទួល​បាន បាន​បង្ហាញ​អោយ​ឃើញ​ថា ឈ្មួញ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ជា​អ្នក​បើកភ្លើង​ខៀវ​ឱ្យ​ក្រុមហ៊ុន និង​ទប់ទល់​ប្រជាពលរដ្ឋ​ណា​ដែល​តវ៉ា​លើ​ដី​របស់​ខ្លួន​នេះ បើ​និយាយ​ជា​រួម តែបើ​និយាយ​ដាច់​ដោយឡែក​លោក សេង សម្បត្តិ មាន​សិទ្ធិ​ពេញទី​រហូត​បញ្ជា​ឱ្យ​លោក ស៊ីវ ផេង អភិបាលស្រុក​ដងទង់ និង​ជំនាញ​ធ្វើ​តាម​ការ​ចង់បាន​របស់​ខ្លួន​ទៀត​ផង ដោយ ដំបូង​ឡើយ​ឱ្យ​លោក ណែម សា​រឿ​ន ជា​អ្នក​ទៅ​លួងលោម​បញ្ចុះបញ្ចូល​លោក តិ​ល រិ​ន មេ​ភូមិ​សុ​ភី ឈរឈ្មោះ​ជា​តំណាង​ប្រមូល​កៀរគរ​ដាក់​ឈ្មោះ​ប្រជាពលរដ្ឋ​លក់​ដី​ឱ្យ​ខ្លួន​បាន​ចំនួន​២០​គ្រួសារ នៅ​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។

លោក តិ​ល រិ​ន ដដែល​ក៏​បាន​បញ្ជាក់​ថា លោក​ឈរឈ្មោះ​ជា​តំណាង​លក់​ដី​ឱ្យ​លោក ណែម សា​រឿ​ន តែ​២០​គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ចំណី​អាង​ទឹក​ដងទង់ ដោយឡែក​ដី​បម្រុង​រដ្ឋ​ដី​អាង​ទឹក​គាត់​មិន​ធានា​អះអាង​ទេ គឺ​ទុក​ឱ្យ​រដ្ឋ​ជា​អ្នក​ចាត់​ចែង តែ​ក្រោយមក​ក៏​មានឈ្មោះ​លោក​ជា​តំណាង​លក់​ដី​រហូត​ដល់​៣០​គ្រួសារ​ទៅ​វិញ ដែល​ម្ចាស់​សា​ម៉ី​មិន​បានដឹង​ខ្លួន​សោះឡើយ​។

ទាក់ទង​ករណី​នេះ លោក​វិត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត បាន​ថ្លែង​ថា “​ចាំ​សួរ​យោបល់​ទៅ​ស្រុក​វិញ ចង់​ដឹង​ច្បាស់​ចុះ​ទៅ​ស្រាវជ្រាវ​ផ្ទាល់​បានដឹង​សារបាន​នៃ​រឿង​នឹង ខ្ញុំ​មិន​ទៅ​ឆ្លើយឆ្លង​អី​ជាមួយ​គាត់​ទេ គេ​ចង់​ជួយ​សម្រួល​ឱ្យ​បាន​ផលប្រយោជន៍​ទៅ​គាត់ (​ប្រជាជន​) តាម​ការ​ពិត​គាត់​អត់​មាន​ដី​នៅ​នឹង​ទេ​”​។ ចំណែក​លោក​ប៉ិល កុសល អភិបាលរង​ខេត្តកំពត ទទួល​បន្ទុក​ដីធ្លី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល​។

លោក​សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​តវ៉ា​អត់​មាន​ដី​នៅ​ទីនោះ​ទេ ហើយ​មិនមែន​ថា ខាង​លោក​មិន​ដោះស្រាយ​ទេ គឺ​ជួយ​ដោះស្រាយ​តែ​គាត់​ទាមទារ​ច្រើន​៕


អត្ថបទសរសេរ ដោយ