ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ចេញពី​ថៃ​មក​ស្រុក​វិញ រក​ឃើញ​កើត​​កូ​វី​ដ​១៩ មិន​ក្រោម១០០នាក់​ទេ​ក្នុង​១ថ្ងៃ​ៗ

1 ខែ មុន
  • ឧត្តរមានជ័យ

ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​៤០០​នាក់​ទៅ​៥០០​នាក់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើ​តេ​ស្ករ​ក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មិន​ក្រោម​ពី​១០០​នាក់​នោះ​ទេ ស្ថិត​នៅ​

ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​៤០០​នាក់​ទៅ​៥០០​នាក់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើ​តេ​ស្ករ​ក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មិន​ក្រោម​ពី​១០០​នាក់​នោះ​ទេ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

Picture

បើ​តាម​លោក សមុទ្រ សុខ​នី គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឱ្យ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ គិត​ត្រឹម​ក្នុង​ខែកក្កដា​នេះ គឺ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ សម្រុកចូល​មក​ស្រុក​កំណើត​វិញ​ក្នុង​មួយ​ថ្ងៃ គឺ​ចាប់ពី​ចំនួន​៤០០​នាក់​ទៅ​៥០០​នាក់ ខណៈនោះ​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ត្រូវ​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក បាន​យក​សំណាក​ទៅ​ធ្វើ​តេ​ស្ករ​ក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​មិន​ក្រោម​ចំនួន​១០០​នាក់​នោះ​ទេ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​មណ្ឌល​ព្យាបាល និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នីមួយ​ៗ​ក្នុង​ខេត្តឧត្តរមានជ័យ​ហើយ​។

Picture

យោង​តាម​របាយការណ៍​ក្រុមការងារ​ថ្នាក់​ខេត្តឧត្តរមានជ័យ ដែល​ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមការងារ​ខេត្ត និង​ក្រុម​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក បាន​ខិតខំ​ធ្វើការ​ចុះ​ស្រាវជ្រាវ តាមដាន​ពិនិត្យ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​ករណី​នាំ​ចូល​ពី​បរ​ទស និង​ករណី​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ផង​ដែរ​។

ហើយ​ខណៈ​ពេល​នេះ​ផង​ដែរ ក្រុម​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ ក៏​បាន​ចុះ​ធ្វើការ​ពន្យល់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕

Picture
Picture
Picture
Picture
Picture
Picture
Picture