ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន កំពុង​លេច​ចេញ​ជា​រូបរាងនៅ​ភូមិសាស្ត្រ​កណ្តាល​អាស៊ី

2 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន Gulf News ថ្មី​ៗ​នេះ បាន​សម្ភាសន៍​លោក Abdul Razak Dawood ដែល​ជាទី​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ…

យោង​តាម​សារព័ត៌មាន Gulf News ថ្មី​ៗ​នេះ បាន​សម្ភាសន៍​លោក Abdul Razak Dawood ដែល​ជាទី​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ របស់​លោកនាយក​រដ្ឋមន្ត្រី Imran Khan ដែល​បាន​បំភ្លឺ​ដល់​ទស្សនិកជន នូវ​ព័ត៌មាន​លម្អិត​អំពី​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​ ។

លោក Abdul Razak Dawood

លោក Dawood បាន​ពិពណ៌នា​ថា ប្រទេស​របស់​លោក​កំពុង​ខិតខំ ដើម្បី​បញ្ចប់​នូវ​ការ​ពឹងផ្អែក​លើ​ប្រាក់​កម្ចី និង​ថវិកា​សង្គ្រោះ ពី​បរទេស ដែល​ជា​គោលបំណង នៃ​ការ​អនុវត្ត​គោលនយោបាយ​កូនកាត់ នៃ​ឧស្សាហូបនីយកម្ម ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច ការជំនួស​ដោយ​ការ​នាំ​ចូល ការ​លើកទឹកចិត្ត​ការ​វិនិយោគ ការ​កែទម្រង់​ហិរញ្ញវត្ថុ កា​រត​ភ្ជាប់​តំបន់​ពាណិជ្ជកម្ម​សេរី ការ​អនុគ្រោះ និង​ការ​ជំរុញ​ឱ្យ​កំណើន​នៃ​ការ​នាំ​ចេញ ​។

ប៉ា​គី​ស្ថាន​ សន្មត់​ថា ​បាន​ស្វែងរក​អាទិភាពនៃ​ការ​ចូលរួម​សេដ្ឋកិច្ច​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ជាមួយ​សាធារណរដ្ឋ​អាស៊ី​កណ្តាល the Central Asian Republics (CARs) សម្រាប់​ហេតុផល​ជាក់ស្តែង​ជា​ច្រើន ដូច​ជាទី ​១ ៖ ប៉ា​គី​ស្ថាន​ គឺជា​ម្ចាស់​ភាគហ៊ុន​សំខាន់​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។ ទី​ ២ ៖ ប៉ា​គី​ស្ថាន​ មាន​គោលបំណង​ភ្ជាប់​ទំនាក់ទំនងកាន់តែ​ជិត​ស្និទ្ធ និង​ទូលំទូលាយ ប្រទេស​ក្នុង​តំបន់​ក៏​ដូច​ជា​ប្រទេស​ជិតខាង បន្ទាប់​ពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ ហើយ​អ្វី​ដែល​ចៀស​មិន​ផុត​គឺ​ផ្លូវដែក​ត្រីភាគី ប៉ា​គី​ស្ថាន – អា​ហ្វ​ហ្គា​នី​ស្ថាន – អ៊ូ​ស​បេ​គី​ស្ថាន (PAKAFUZ) ត្រូវ​បាន​ព្រមព្រៀង​កាលពី​ខែកុម្ភៈ​ ។ ទី ​៣ ៖ ប៉ា​គី​ស្ថាន​មាន​គម្រោង​នឹង​បើក​ទីផ្សារ​ដែល​មាន​សក្តានុពល នឹង​ចំណាយ​ថិ​វិការ​ហូត​ដល់ ៩០ ពាន់​លាន​ដុល្លារ ​។ ទី ​៤ ៖ ប៉ា​គី​ស្ថាន​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ី​កណ្តាល និង​អាស៊ី​ខាងត្បូង​តាម​រយៈ PAKAFUZ នឹង​ពង្រឹង​ទំនាក់ទំនង ជាមួយ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច (the Economic Cooperation Organization [ECO]) ដែល​ប៉ា​គី​ស្ថាន​ និង CARs បាន​ចូលរួម​ជាមួយ​គ្នា​ ។ ទី​ ៥ ៖ ប្រសិទ្ធិ​ភាព​បញ្ចប់​ត្រូវ​បាន​បម្រុង​ទុក​វេទិកា​នេះ និង​សមាជិក​ជា​ច្រើន កាន់តែ​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ ។

ការ​លើក​ឡើង​ទាំងនេះ ប៉ា​គី​ស្ថាន​កំពុង​កំណត់​ទីតាំង​ខ្លួន ថា​វា​ជា​ចំណុចរួម នៃ​ផលប្រយោជន៍​ភូមិសាស្ត្រ​សេដ្ឋកិច្ច ដែល​អាច​ធ្វើ​ឱ្យ​អាស៊ី​កណ្តាល ​និង​អាស៊ី​ខាងត្បូង ចាប់អារម្មណ៍ ​។ The China-Pakistan Economic Corridor (CPEC) ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន – ប៉ា​គី​ស្ថាន មាន​លក្ខណៈ​ជា​ស្ថាប័ន ខណៈ PAKAFUZ នឹង​ផ្តល់​ឱ្យ​ប្រទេស​រុ​ស្ស៊ី​អាច​លោត​ផ្លោះ ដើម្បី​បង្កើន​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​អាស៊ី​ខាងត្បូង ដូច​គ្នា​នឹង​សហរដ្ឋអាមេរិក​ថ្មី​ៗ​នេះ​អាច​ប្រើប្រាស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ តាម​រយៈ “New Quad” ហើយ​អាច​មាន​ប្រសិទ្ធភាព អា​ហ្វ​ហ្គា​នី​ស្ថាន ​និង CARs ផង​ដែរ ​។

ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ ដើម្បី​ភាព​ជោគជ័យ​របស់​ខ្លួន ប៉ា​គី​ស្ថាន​សង្ឃឹមថា​មហាអំណាច​ទាំងនេះ នឹង​ធានា​រួម​គ្នា​ថា​គ្មាន​ភាគី​ទី​បី ដូច​ជា​ឥណ្ឌា​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​អ​ស្ថិរភាព​នៅ​គ្រប់ពេល បើ​មិន​ដូច្នោះ​ទេ ការ​វិនិយោគ​ផ្ទាល់​របស់​ឥណ្ឌា ក៏​នឹង​ត្រូវ​គំរាមកំហែង​ផង​ដែរ​ ៕ ប្រភព​ ៖ tribune

Market Pakistan as geo-economic potential

អត្ថបទសរសេរ ដោយ