ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មលិច​នាវា​​ក្នុង​ដែនទឹក​ ស្លា.ប់ជន​អន្តោប្រវេសន៍​​៥៧​នាក់

2 ឆ្នាំ មុន

ជនអន្តោប្រវេសន៍​ជិត​៦០​នាក់ ​ដែល​ប៉ុនប៉ង​ផ្សងព្រេងធ្វើ​ដំណើរ​កាត់​សមុទ្រ​ទៅ​កាន់​អឹ​រ៉ុ​ប ក្នុង​នោះ​មាន​នារី ​និង​កុមារ បាន​ត្រូវ​ស្លា.ប់​កាលពី

ប្រទេស​លី​ប៊ី ៖ ជនអន្តោប្រវេសន៍​ជិត​៦០​នាក់ ​ដែល​ប៉ុនប៉ង​ផ្សងព្រេងធ្វើ​ដំណើរ​កាត់​សមុទ្រ​ទៅ​កាន់​អឹ​រ៉ុ​ប ក្នុង​នោះ​មាន​នារី ​និង​កុមារ បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​​កក្កដា ឆ្នាំ​២០២១ ដោយសារ​លិច​នាវា​ដែល​ពួក​គេ​ជិះ​ក្នុង​ដែនទឹក​លី​ប៊ី​។ វា​ជា​សោកនាដកម្ម​ថ្មី​របស់​ពួក​ជនអន្តោប្រវេសន៍​លួចលាក់ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​OIM​។

OIM​ បាន​បញ្ជាក់​ថា ជនអន្តោប្រវេសន៍​ចំនួន​៥៧​នាក់​បាន​លង់ទឹក​ស្លា.ប់ ដោយសារ​​ការ​លិច​នាវា​ក្នុង​ដែនទឹក​ទីក្រុង​ KHOMS​។ ទី​ក្រុង​នោះ ​ស្ថិត​នៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​លី​ប៊ី​ ក្រុង​ទ្រី​ប៉ូ​លី នា​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​លី​ប៊ី ជា​ប្រទេស​អាហ្វ្រិក​ខាងជើង ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ អង្គការ​នេះ បាន​​បន្ត​ថា បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត​បាន​រៀប​រាប់​ប្រាប់​បុគ្គលិក​យើង​ថា នារី​​ចំនួន​២០​នាក់​ និង​កុមារ​ចំនួន​២​នាក់ ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា.ប់ទាំង​អស់​នោះ​។

OIM ​មិន​បាន​បញ្ជាក់​ពី​សញ្ជាតិ​របស់​ជនអន្តោប្រវេសន៍​ទាំងនេះ​ឡើយ តែ​បណ្ដា​រូបភាព​ផ្សាយ​ដោយ​អង្គការ​នោះ បង្ហាញ​បណ្ដា​ពល​ករ​មនុស្សធម៌ ចែកចាយ​ស្បៀង ​និង​ទឹក ដល់​បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត ដែល​មើលទៅ​ពួក​គេ​ហាក់​ហេវ​ហត់​បាក់កម្លាំង និង​ហាក់ដូចជា​អ្នកមាន​ដើម​កំណើត​នៅ​អាហ្វ្រិក​តំបន់​សាហា​រ៉ា​។

គួរបញ្ជាក់ថា លី​ប៊ី ​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ចាកចេញ​ដំណើរ​ផ្សងព្រេង​របស់​ពួក​អន្តោប្រវេសន៍​រាប់​សិប​ពាន់​នាក់ ដែល​ក្នុង​១​ឆ្នាំ​ៗ​ស្វែងរក​​ការ​ធ្វើ​ដំណើរ​​មក​កាន់​អឺរ៉ុប តាម​ច្រក​ឆ្នេរសមុទ្រ​អ៊ី​តា​លី ដែល​មាន​ចម្ងាយ​ដល់​ទៅ​៣០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​លី​ប៊ី​។ ចំនួន​ជនអន្តោប្រវេសន៍​ដែល​ស្លា.ប់​ក្នុង​សមុទ្រ​ពេល​ប៉ុនប៉ង​មក​កាន់​អឹ​រ៉ុ​ប មានការ​កើនឡើង​ក្នុងឆ្នាំនេះ​ដល់​ទៅ​ទ្វេ​ដង​ឯណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ