ចិនអំពាវនាវដល់រដ្ឋការលោកបៃដិន កុំបន្តអំពើខុសឆ្គងរបស់លោកត្រាំ
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកមួយរូប បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានឆ្លៀតឱកាសនោះដើម្បីថ្លែងថា
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកមួយរូប បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានឆ្លៀតឱកាសនោះដើម្បីថ្លែងថា
ប្រទេសចិន-អាមេរិក ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកមួយរូប បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានឆ្លៀតឱកាសនោះដើម្បីថ្លែងថា ក្រុងប៉េកាំងប្រឆាំងយ៉ាងមឺុងម៉ាត់ នយោបាយខុសឆ្គងរបស់លោកដូណាល់ត្រាំ ហើយបន្តដោយរដ្ឋការលោកចូបៃដិន។
ក្នុងពេលជូបពិភាក្សាគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីWENDY SHERMAN លោកវ៉ាងយីថ្លែងនាថ្ងៃទី២៦កក្កដាថា រដ្ឋការអាមេរិកបច្ចុប្បន្ន នៅតែដើរតាមគន្លងនយោបាយខុសឆ្គង របស់លោកដូណាល់ត្រាំចំពោះក្រុងប៉េកាំង។
លោកបន្តថា រដ្ឋាភិបាលថ្មីអាមេរិក បន្តទាំងដុលនយោបាយខុសឆ្គងរបស់រដ្ឋការប្រធានាធិបតីមុន ចំពោះចិនដោយពង្រឹងការបញ្ចុះបញ្ចូលនិងការគាបសង្កត់លើចិន ដែលយើងប្រឆាំងយ៉ាងមឺុងម៉ាត់បំផុត។ ខ្ញុំចង់និយាយយ៉ាងច្បាស់និងគ្មានការលាក់លៀមប្រាប់អាមេរិកថា ការអភិវឌ្ឍន៍និងការរស់ឡើងវិញរបស់ចិន បង្ហាញពីកម្លាំងចលករដ៏ធំក្នុងប្រទេសនិងតំណាងឲ្យនិន្នាការមិនអាចចៀសវាងបាននៃប្រវត្តិសាស្ត្រ។ ខ្ញុំក៏ចង់និយាយយ៉ាងច្បាស់និងដោយគ្មានការលាក់លៀមដែរថា ចិននឹងបន្តមាគ៌ា៌នៃការអភិវឌ្ឍន៍ដោយសន្តិវិធីនិងផ្អែកលើយុទ្ធសាស្ត្របើកចំហរឈ្នះ-ឈ្នះ។
ពីថ្ងៃទី២៥ទៅ២៦កក្កដា លោកស្រីWENDY SHERMANបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចនៅទីក្រុងទៀនជីន ដែលនៅទីនោះ លោកស្រីបានជួបពិភាក្សា ជាមួយប្រមុខការទូតចិន និងអនុរបស់លោក គឺលោកXIE FENG៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews
ចែករំលែកព័តមាននេះ