ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២ត​ភ្ជាប់​ទំនាក់ទំនង​ទាំងអស់​ឡើង​វិញ ក្រោយ​ប្រះ​ឆា​​អស់​​១​ឆ្នាំ

1 ខែ មុន

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ ប្រទេស​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ បាន​ប្រកា​សត​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ ប្រទេស​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ បាន​ប្រកា​សត​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​គ្នា​ទាំងអស់​ឡើង​វិញ​។ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC​។

យោង​តាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េ​ទាំង​ពីរ បាន​ព្រមព្រៀង​ក្នុង​ការ​កសាង​ឡើង​វិញ នូវ​ការ​ជឿ​ទុកចិត្ត និង​ការ​បង្កើន​ចំណងមិត្តភាព​រវាង​គ្នា​។ ប្រភព​ដដែល​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​លិខិត​ផ្ទាល់ខ្លួន​ជា​ច្រើន ចាប់តាំងពី​ខែមេសា​មក​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េ​ខាងត្បូង កាលពី​ខែមិថុនា ឆ្នាំ​២០២០​។ រហូត​ឈាន​ដល់​កូរ៉េ​ខាងជើង បាន​បំផ្លាញ​ការិយាល័យ​ព្រំដែន​អន្តរ​កូរ៉េ​មួយ ដែល​ត្រូវ​បាន​សាងសង់​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​គ្នា​។

ទោះ​យ៉ាងណា​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង​បានឱ្យ​ដឹង​ថា យោង​តាម​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​រវាង​មេដឹកនាំ​កំពូល​ទាំង​ពីរ បាន​ចាត់វិធានការ​ដើម្បី​ដំណើរការ​រាល់​បណ្តាញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ទាំងអស់​ឡើង​វិញ ចាប់ពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែកក្កដា នេះ​តទៅ​។ ហើយ​មេដឹកនាំ​ទាំង​ពីរ បាន​យល់ព្រម​លើ​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ ដើម្បី​ស្តា​រការ​ជឿ​ទុកចិត្ត​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​។

សូម​រំលឹក​ថា ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ ២០១៨ ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ចំនួន​៣​លើក​។

ប៉ុន្តែ​ចំណងមិត្តភាព​នេះ បាន​បែកបាក់​ភ្លាម​ៗ ក្រោយ​ការ​បរាជ័យ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ រវាង​លោក គី​ម ជុង​អ៊ុ​ន និង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ​។ ហើយ​ក្រោយមក​ភាព​តានតឹង​កាន់តែ​អាក្រក់​ទៅ​ៗ​។ នៅ​ទីបំផុត កូរ៉េ​ខាងជើង​ក៏​សម្រេច​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​តែ​ម្តង​៕

Picture
Picture
Picture
Picture
Picture
Picture