ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដំបូងហើយ រកឃើញវិជ្ជមានកូវីដ៦នាក់ ក្នុងភូមិកោះតូចនៃសង្កាត់កោះរ៉ុងសន្លឹម

2 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុង​កោះ​រ៉ុ​ង ៖ យោង​តាម​ការ​បញ្ជាក់​ពី លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង​បានអោយ​ដឹង​ថា គិត​ត្រឹម​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ…

ក្រុង​កោះ​រ៉ុ​ង ៖ យោង​តាម​ការ​បញ្ជាក់​ពី លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង​បានអោយ​ដឹង​ថា គិត​ត្រឹម​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង សម្រេច​បិទ​ភូមិ​កោះ​តូច​នៃ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ដោយ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​តេស្ត​សំណាក​រក​វីរុស​កូ​វី​ដ​-១៩ លើ​មនុស្ស​ចំនួន​១៣៧ នាក់ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៦​នាក់ ។

អ្នក​វិជ្ជមាន​ទាំង ៦​នាក់​ខាងលើ​នេះ បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ជា​ច្រើន​ទៀត ហេតុនេះ​ទើប​រដ្ឋបាល​ក្រុង សម្រេច​បិទ​ភូមិ​កោះ​តូច ដើម្បី​ធ្វើតេស្ត​សំណាក​រក​វីរុស​កូ​វី​ដ​-១៩ លើ​ប្រជាជន​ក្នុងភូមិ​ទាំងអស់​តែ​ម្តង ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ចំពោះ​ការ​ដឹង​ជញ្ជូន​ភ្ញៀវ​ទេសចរ លោក​អភិបាលក្រុង​កោះ​រ៉ុ​ង បាន​ស្នើ​អោយ​ម្ចាស់​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​ផ្អាក​ការ​ដឹក​ភ្ញៀវ​ចូល​មក​ភូមិ​កោះ​តូច​មួយ​រយ​: ពេល​ខ្លី​សិន រង់ចាំ​ការ​ជូនដំណឹង​ជា​ថ្មី ប៉ុន្តែ​ទូក​ដឹក​ទំនិញ ឬ​គ្រឿង​ឧបភោគ បរិភោគ គឺ​អាច​ចរាចរណ៍​បាន​ធម្មតា ។

សូម​ជម្រាប​ថា អ្នក​វិជ្ជមាន​ទាំង ៦​នាក់ ត្រូវ​បាន​ក្រុមការងារ​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទី​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ រៀបចំ​ដឹក​បញ្ជូន​មក​កន្លែង​សម្រាក​ក​ព្យាបាល​នៅ​ក្រុងព្រះសីហនុ រួចរាល់​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ កក្កដា ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ