ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាហ្មណ៍​ចេះ​វិធី​ជេរ​ព្រះពុទ្ធ​១៦០០០​ម៉ាត់

2 ឆ្នាំ មុន

នៅ​សម័យ​ពុទ្ធកាល​មាន​ព្រាហ្មណ៍​ម្នាក់​រៀន​វិជ្ជា​ខាង​ផ្ចាញ់ផ្ចាល​និង​ជេរ​ក្នុង​គម្ពីរ​ព្រាហ្មណ៍ គាត់​មាន​អំនួត​ថា សូ​ម្បី​តែ​សសរខឿន​ក៏​គាត់​អាច​ធ្វើ​ឱ្យ​កម្រើក​ញាប់​ញ័រ​បាន ហើយ​គាត់​ចេះ​វិធី​ជេរ​រហូត​ដល់​ទៅ​៥០០​គាថា ដោយ​មួយ​គាថា​ស្មើនឹង​៣២​ម៉ាត់ ដូច្នេះ​យក ៣២​គុណ​នឹង​៥០០ នឹង​ឃើញ​ចំនួន​ពាក្យ​ជេរ​ហើយ ។ ថ្ងៃមួយ​គាត់​បាន​ទៅ​ជួប​ព្រះពុទ្ធ​ទាំង​កំហឹង…

នៅ​សម័យ​ពុទ្ធកាល​មាន​ព្រាហ្មណ៍​ម្នាក់​រៀន​វិជ្ជា​ខាង​ផ្ចាញ់ផ្ចាល​និង​ជេរ​ក្នុង​គម្ពីរ​ព្រាហ្មណ៍ គាត់​មាន​អំនួត​ថា សូ​ម្បី​តែ​សសរខឿន​ក៏​គាត់​អាច​ធ្វើ​ឱ្យ​កម្រើក​ញាប់​ញ័រ​បាន ហើយ​គាត់​ចេះ​វិធី​ជេរ​រហូត​ដល់​ទៅ​៥០០​គាថា ដោយ​មួយ​គាថា​ស្មើនឹង​៣២​ម៉ាត់ ដូច្នេះ​យក ៣២​គុណ​នឹង​៥០០ នឹង​ឃើញ​ចំនួន​ពាក្យ​ជេរ​ហើយ ។

ថ្ងៃមួយ​គាត់​បាន​ទៅ​ជួប​ព្រះពុទ្ធ​ទាំង​កំហឹង ។ ព្រះសម្មាសម្ពុទ្ធ​បាន​បើកឱកាស​ឲ្យ​គាត់​ជេរ​រហូត​ចប់ ដោយ​មិន​តបត​ឡើយ ។ ពេល​គាត់​ជេរ​ចប់ ព្រះ​អង្គ​ទ្រង់​សួរ​ថា ម្នាល​ព្រាហ្មណ៍ ព្រាហ្មណ៍​កាច​យ៉ាងហ្នឹង តើ​ធ្លាប់​មាន​សាច់ញាតិ ឬ​ភ្ញៀវ​ទៅ​លេង​ផ្ទះ​ដែរ​ឬទេ ?

ព្រាហ្មណ៍​ឆ្លើយ ធ្លាប់ ខ្ញុំ​កាច​ដាក់​តែ​សមណៈ​ទេតើ ។ ព្រះពុទ្ធ​សួរ ពេល​មាន​អ្នក​ទៅ​លេង តើ​ធ្លាប់​ដាក់​របស់ ដូច​ជា​បាយ​ទឹក ផ្លែ​ឈើ​ជាដើម​ទទួលភ្ញៀវ​ដែរ​ឬទេ ? ព្រាហ្មណ៍​ឆ្លើយ ធ្លាប់ ។ ព្រះពុទ្ធ​សួរ ចុះបើ​ភ្ញៀវ​និយាយ​ថា ខ្ញុំ​មិន​ឃ្លាន​ទេ បរិភោគ​ឆ្អែត​ហើយ លេប​ទៀត​មិន​ចូល​ទេ តើ​ព្រាហ្មណ៍​យក​របស់​នោះ​ទៅ​ណា ? ព្រាហ្មណ៍​ឆ្លើយ ប្រសិនបើ​គេ​មិន​ទទួល ខ្ញុំ​នឹង​ទុកដាក់​សម្រាប់​បរិភោគ​ខ្លួនឯង ។

ព្រះពុទ្ធ​សួរ​បន្ត ត្រូវ​ហើយ អ្នក​ដូច​ជា​ម្ចាស់ផ្ទះ ដែល​មាន​បំណង​ទទួល​តថាគត ដោយ​ពាក្យ​ជេរ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​តថាគត​ពេញ​បរិបូណ៌​ហើយដោយ សេចក្តីសុខ មិន​ត្រូវការ​អ្វី​បន្ថែម​ទៀត​ទេ តថាគត​មិន​ទទួល​ពាក្យ​ជេរ​របស់​អ្នក​ឡើយ ដូច្នេះ​ពាក្យ​ជេរ​ទាំងនោះ ស្ថិត​នៅ​តែ​ក្នុង​មាត់​របស់​ព្រាហ្មណ៍ សេចក្តី​ក្តៅក្រហាយ ក៏​មាន​តែ​ក្នុង​ចិត្ត​របស់​ព្រាហ្មណ៍​ដែរ ។

ធ្វើ​ព្រហ្ម​ណ៍​នោះ​ទាល់គំនិត កើត​សេចក្តី​ជ្រះថ្លា​ភ្លាម ។ ទីបំផុត​ព្រាហ្មណ៍​បាន​កែខ្លួន និង​បាន​បួស ហើយ​សម្រេច​ជា​ព្រះអរហន្ត រលត់​នូវ​កិលេស​អស់រលីង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ