ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទើប​ហូប​បាយ​ជាមួយ​ប្រពន្ធ​រួច ស្រាប់តែ​ចុក​ថប់ដង្ហើម​ស្លា​.​ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រលប់​មក​ពី​ធ្វើការ​វិញ ហើយ​បាន​ហូប​បាយ​ជាមួយនឹង​ប្រពន្ធ​រួច ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិនសូវ​ស្រួល ក៏​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​លើក​ចុះ​ពី​ផ្ទះ​ជួល​មក​ក្រោម ដើម្បី​ដឹក​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រលប់​មក​ពី​ធ្វើការ​វិញ ហើយ​បាន​ហូប​បាយ​ជាមួយនឹង​ប្រពន្ធ​រួច ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិនសូវ​ស្រួល ក៏​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​លើក​ចុះ​ពី​ផ្ទះ​ជួល​មក​ក្រោម ដើម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​ទៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ បុរី អរ​គី​ដេរ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ៣ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​ង​គ្រោះ​មានឈ្មោះ ជាង សំបូរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ បុគ្គលិក​ផ្នែក​អចលនទ្រព្យ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ត្រលប់​មក​ពី​ធ្វើការ​វិញ​ដូច​សព្វដង ហើយ​ក៏​បាន​ហូប​បាយ​ជាមួយ​គ្នា លុះ​នៅ​ពេល​ហូប​បាយ​រួច​ហើយ ក៏​ស្រាប់តែ​ប្តី​របស់​គាត់​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​រាង​ថប់ដង្ហើម​ក៏​បាត់​មាត់​បាត់​.​ក​តែ​ម្តង ហើយ​នៅ​ពេល​ឃើញ​ដូច្នេះ រូប​គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​អោយ​ជួយ​សង្គ្រោះ​បឋម រឹត​ទ្រូង លាប​ប្រេងកូឡា ហើយ​ក៏​បាន​នាំ​គ្នា​ជួយ​លើកយក​បុរស​ជា​ប្តី​មក​ជាន់​ផ្ទាល់​ដី ដើម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​នៅ​ពេល​មក​ដល់​ជាន់​ក្រោម​ហើយ ប្តី​របស់​គាត់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ៗ លេង​និយាយ​ស្តី​អ្វី​ទាំងអស់ រហូត​ទាល់តែ​មាន​រថយន្ត​សង្គ្រោះ​បាន​ទៅ​ពិនិត្យ​ឃើញ​ថា ប្តី​របស់​គាត់​បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ ។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បានអោយ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន ទើប​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បន្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ និង​រួច​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​តែ​ខ្យល់គរ បន្ទាប់​​ពី​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទៅ​អោយ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ