ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសំណាកក្រុមអាជីវករ និងពលរដ្ឋរស់នៅជុំវិញផ្សារអង្គតាសោម រកឃើញវិជ្ជមានកូវីដ៨៩នាក់

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​ដឹង​ថា រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​ក​ក្ដ​ដា​នេះ​ធ្វើតេស្ត…

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​ដឹង​ថា រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​ក​ក្ដ​ដា​នេះ​ធ្វើតេស្ត សំណាក​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​អង្គតាសោម រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ៨៩​នាក់ ។

ចំពោះ​ការ​ធ្វើតេស្ត​យក​សំណាក​សរុប​ចំនួន ៦៤១​នាក់ លទ្ធផល​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៨៩​នាក់ ស្រី ៥៤​នាក់ និង​បាន​កំពុង​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរកា និង​វិទ្យា ល័យ​អង្គរកា ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ថា សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​ទាំងអស់ សូម​មេត្តា​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ​៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ អោយ​បាន​ល្អ គឺ​ខ្លួន​យើង​ក្រុម​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង​គ្មាន​ជំងឺ​កូ​វី​ដ​១៩ មិនតែប៉ុណ្ណោះ​បងប្អូន​ទាំង​បើ​ដឹង​ថា ខ្លួន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក រយៈពេល​១៤​ថ្ងៃ ដើម្បី​ធ្វើតេស្ត យក​សំណាក​នៅ​លើក​ទី​ពីរ​ទៀត​តាម​ការ​ណាត់​របស់ ក្រុម​គ្រូពេទ្យ​ជំនាញ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ