ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​បន្តល្បាត​ពិនិត្យ​មើល​ទីតាំង​ដែល​ល្មើស​នឹង​វិធាន​សុខាភិបាល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ លោកស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ លោកស្នងការ​រង បាន​ដឹកនាំ​កម្លាំង​ បន្តចេញ​ល្បាត​តាម​គ្រប់​ខណ្ឌ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ ទប់ស្កាត់​បទល្មើស​នានា កុំ​ឲ្យ​កើត​មាន​ឡើង ជា​ពិសេស​ត្រួតពិនិត្យ​មើល និង​បង្ក្រាប​ទីតាំង​ណា​ដែល​ល្មើស​នឹង​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ការ​ណែនាំ​ពី​ការ​ជួបជុំ មិន​គោរព​តាម​វិធាន​សុខាភិបាល ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នេះ​ដែរ នា​វេលា​ម៉ោង ១១​និង​០៥​នាទី​យប់​ថ្ងៃ​ទី​២៦ កក្កដា​នេះ​បន្ទាប់​ពី​ទទួល​បាន​សារ​របស់​ប្រជាពលរដ្ឋ ទាក់ទង​ទៅ​នឹង​ការ​ចាក់​ធុងបាស់ បង្ក​សំឡេង​រំខាន​ខ្លាំង ដល់​អ្នក​ជិតខាង នៅ​សង្កាត់​មាន​ជ័យ​១ ខណ្ឌមានជ័យ​នោះ មន្ត្រី​ជំនាញ​បាន​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ ភ្លាម​ៗ​នោះ លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ដល់ទី​តាំង​ភ្លាម​ៗ ដើម្បី​បញ្ឈប់​សកម្មភាព​រំខាន​នេះ ហើយ​បាន​ធ្វើការ​ណែនាំ​អប់រំ​ម្ចាស់​ទីតាំង​ផង​ដែរ ។

សូម​រម្លឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សេចក្ដីសម្រេច ស្ដី​ពី​ការ​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ