ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ លួច​កាច់​សោ​ម៉ូតូ​អ្នក​កាត់​ស្មៅ ពេល​ចាប់បាន ធ្វើជា​មនុស្ស​ឡប់សតិ​!

2 ឆ្នាំ មុន
  • កំពត

​កំពត​៖ យុវជន​ម្នាក់ ឈ្មោះ គាំ គីម អាយុ ៣៦​ឆ្នាំ មាន​ប្រពន្ធ មានកូន រស់នៅ​ភូមិ​ត្រពាំង​ដំរី…

​កំពត​៖ យុវជន​ម្នាក់ ឈ្មោះ គាំ គីម អាយុ ៣៦​ឆ្នាំ មាន​ប្រពន្ធ មានកូន រស់នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ បុរស​ឈ្មោះ គាំ គីម បានមក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ សង់​125 ឆ្នាំ​២០១១ កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​គ្រួស​ក្រហម ត្រង់ចំណុច​ជិត​ឡឥដ្ឋ ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ម្ចាស់​ម៉ូតូ ឈ្មោះ សួង ធី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច រួមទាំង​សាក្សី ជា​អ្នក​ច្រូតស្មៅ និយាយ​ប្រាប់ថា នៅ​ព្រឹក មុន​កើតហេតុ ពួកគាត់​ជា​អ្នក​ច្រូតស្មៅ អោយ​គោ​ស៊ី ដោយ​ចាក់​ចាក់សោ​ម៉ូតូ នៅលើ​ផ្លូវ​គ្រួស​ក្រហម​។ ពេល​កំពុង​ច្រូតស្មៅ មាន​យុវជន​ម្នាក់ បានមក​អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន ក្រោយមក យុវជន​ដដែល​នោះ បាន​ចុះ​ពីលើ​ម៉ូតូ ដើរទៅ​ប្រមូល​ដាង​ត្នោត ដែល​ជ្រុះ​រាយប៉ាយ តាម​ដងផ្លូវ មក​ដាក់​គរ​ជា​គំនរ​។ ក្រោយមកទៀត យុវជន​រូបនោះ បានមក​អង្គុយ​លើ​ម៉ូតូ ឈ្មោះ សួង ធី ហើយ​ចាប់​ធាក់​អោយ​ឆេះ និង​បណ្ដើរ ទើប​អ្នក​កាត់​ស្មៅ ឃើញ ក៏​ឡើង​ព្រម​គ្នា ហើយ​ដេញ​អោយ​ជន​នោះ ចុះចេញ​ពីលើ​ម៉​តូ តែ​មិន​ព្រម​ចុះ​ទាល់តែ​វ៉ៃ​ប្រមាណ​ដៃ ទើប​ជន​រូបនោះ បាន​ចុះ​ដើរ ហើយក៏​ទាក់ទង​អោយ​នគរបាល​ឃុំ​អង្គ​សូ​ភី មកឃាត់​ខ្លួន​តែម្ដង​។​

​លោក​វរសេនីយ៍ទោ សេង សុគន្ធ អធិការនគរបាល​ស្រុក​កំពង់ត្រាច ដែល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ អោយដឹងថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ មិនបាន​សំរេច​នេះ ដំបូង​ឡើយ ជនសង្ស័យ​នេះ បាន​ឆ្លើយ​រវើរវាយ​ពង្វាង​ដាន​សមត្ថកិច្ច ដោយ​ធ្វើជា​ឡប់សតិ តែ​ក្រោយមក ជននេះ បាន​ឆ្លើយ ដោយ​មិនមាន​ការបង្ខំចិត្ត​ថា ខ្លួន​បានមក​ធ្វើ​សំណង់ នៅ​ខេត្តកំពត ហើយ​ខ្លួន​មាន​ស្រុកកំណើត នៅ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​លោក សេង សុគន្ធ បន្តថា ក្រែង​មិន​ពិតប្រាកដ​នោះ ខាង​ស​ត្ថ​កិច្ច​ក៏បាន​ទាក់ទង​ទៅ​ក្រុម​សាច់ញាតិ​ជនសង្ស័យ​ថា ជន​ដែល​ឃាត់ខ្លួន​នេះ មិនមែនជា​មនុស្ស​ឡប់​សតិ​ទេ​។

​ទោះជា​យ៉ាងណា នគរបាល កំពុង​ស្រាវជ្រាវ រក​គូកន អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ