ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព្រមានចាត់វិធានការក្តៅបើក្រុមហ៊ុនទូរសព្ទមិនបញ្ឈប់សកម្មភាពមួយរំខានអ្នកប្រើប្រាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ នេះបានណែនាំប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ឱ្យបញ្ឈប់នូវសកម្មភាពហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម បើមិនដូច្នេះទេក្រសួងនឹងចាត់វិធានការក្តៅលើប្រតិបត្តិករសេវាទូរសព្ទចល័ត…

រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ នេះបានណែនាំប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ឱ្យបញ្ឈប់នូវសកម្មភាពហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម បើមិនដូច្នេះទេក្រសួងនឹងចាត់វិធានការក្តៅលើប្រតិបត្តិករសេវាទូរសព្ទចល័ត ។

«កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់»។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម ចុះថ្ងៃទី២៦ ខែកក្កដារបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។


ប្រភពដដែលបានបន្តថា ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ៖ ១. បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។ ២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងក៏បានព្រមានថា «ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការម៉ឺងម៉ាត់ ដោយណែនាំឱ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍» ។

ជុំវិញបញ្ហានេះផងដែរ លោក រ័ត្ន មុន្នី ដែលជាអ្នកប្រើប្រាស់សេវាទូរស័ព្ទរបស់ក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញបាននិយាយថា លោកគាំទ្រនូវចំណាត់ការរបស់ក្រសួងប្រៃសណីយ៍ព្រោះថាកន្លងមក លោកត្រូវបានរំខាន់ជាញឹកញាប់ តាមរយៈការហៅចូលពីក្រុមហ៊ុនទូរសព្ទចល័តឱ្យចូលរួមលេងហ្គេមឈ្នះលុយ ឬក៏ប្រូម៉ូតកម្មវិធីពាណិជ្ជកម្មផ្សេងៗ ដែលនោះគឺជាអ្វីដែលលោកគិតថា ពាណិជ្ជកម្មបន្ថែមទាំងនោះគឺមានប្រយោជន៍ទាល់តែសោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ