ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃពលករខ្មែរមកពីថៃចូលមកកម្ពុជាមាន៨៣៩នាក់ មានវិជ្ជមានកូវីដចំនួន២១៨នាក់

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រយៈពេល​៣​ថ្ងៃ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​តាម​ច្រក​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៨៣៩​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​២១៨​នាក់ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​នេះ ។ លោក លី…

បន្ទាយ​មាន​ជ័យ ៖ រយៈពេល​៣​ថ្ងៃ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​តាម​ច្រក​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៨៣៩​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​២១៨​នាក់ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​នេះ ។

Picture

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានអោយ​ដឹង​ថា ៖ រយៈពេល​៣​ថ្ងៃនេះ ពលករ​ខ្មែរ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មាន​ចំនួន​៨៣៩​នាក់ ស្រី​៣៧៣​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​២១៨​នាក់ ស្រី​១០៦​នាក់ ។

Picture

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​២៤១​នាក់ ស្រី​១០៣​នាក់ វិជ្ជមាន​កូ​វី​ដ​.១៩​មាន​ចំនួន​៥២​នាក់ ស្រី​១៩​នាក់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១​មាន​ចំនួន​៣៣៤​នាក់​ស្រី​១៤៨​នាក់ វិជ្ជមាន​កូ​វី​ដ​.១៩​ចំនួន​៨០​នាក់​ស្រី​៤២​នាក់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ មាន​ចំនួន​២៦៤​នាក់ ស្រី​១២២​នាក់ វិជ្ជមាន​កូ​វី​ដ​.១៩​មាន​ចំនួន​៨៦​នាក់ ស្រី​៤៥​នាក់ ។

Picture

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា​៖​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ក្រុមការងារ​ទទួល​ពិនិត្យ​មាន​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ច្រក​បឹង​ត្រ​គួ​ន ស្រុក​ថ្មពួក ច្រក​បឹង​បេង​ស្រុក​ម៉ា​ឡៃ ក្រោយ​ពេល​ទទួល​ពី​ក្រុមការងារ​ពិនិត្យ​សុខភាព និង​យក​សំណាក​ធ្វើតេស្ត​បើ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​.១៩ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ព្យ​បាល និង​អ្នក​ដែល​អវិជ្ជមាន​កូ​វី​ដ​.១៩​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

Picture
Picture
Picture