ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន នៅតែមានកំណើនទោះកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសុខុមាលភាពល្អ ព្រមទាំងមានស្ថិរភាពយូរមកហើយ…

រាជធានីភ្នំពេញ ៖ ចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសុខុមាលភាពល្អ ព្រមទាំងមានស្ថិរភាពយូរមកហើយ ។ ចាប់តាំងពីឆ្នាំ ២០២០ ជំងឺវីរុសកូវីដ-១៩ បានរីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជានៅតែមានកំណើនដដែល ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុង វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ថ្មីៗនេះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរមានការជឿទុកចិត្តគ្នាទៅវិញទៅមក មានគំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ជោគជ័យរួម និងព្រមទាំងការពង្រីកឥតឈប់ឈរដោយផ្អែកលើមូលដ្ឋាននៃរចនាសម្ព័ន្ធសេដ្ឋកិច្ចជួយបំពេញឱ្យគ្នាទៅវិញទៅមកកម្រិតខ្ពស់ ។

ឯកឧត្តមគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍន៍ ភាគីទាំងពីរត្រូវពង្រឹងការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អនូវផលប្រយោជន៍គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេសក្នុងការបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ។ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍រឹតតែច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ និងបំពេញតួនាទីសម្រាប់បេសកកម្មអភិវឌ្ឍប្រកបដោយស្ថិរភាពនៅក្នុងតំបន់អាស៊ីនិងលើពិភពលោក» ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២១ នេះថា មិត្តភាពរវាងកម្ពុជា-ចិននេះ បានចាត់ចូលចំណាត់ថ្នាក់ថាជាមិត្តគ្រប់ជ្រុងជ្រោយ ហើយជាមិត្តដែកថែបដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសរួចមកហើយ ។ លោកឧកញ៉ាមានប្រសាសន៍ថា «ដូចនេះដំណើរការនៃ កិច្ចសហប្រតិបត្តិការទំាងថ្នាក់សេដ្ឋកិច្ចនិងនយោបាយយើងឃើញថា មានភាពគ្រប់ជ្រុងជ្រោយ ។ បើយើងនិយាយផ្នែកពាណិជ្ជកម្មវិញ  វិស័យឯកជនមានការគំាំទ្រពេញទំហឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនដែលយើងឃើញថា ជាប្រទេសមានទីផ្សារជាង ១.៤០០ លាននាក់ បែរមកផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដែលលមានប្រជាជនប្រមាណ ១៦ លាននាក់ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះវាជាលំហូរនៃការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញដោយរួចពន្ធ ។ មិនតែប៉ុណ្ណោះ ផ្អែកលើកិច្ចព្រមព្រៀងនេះ កម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់បែងចែកផលិតផលចិន មកបណ្តាប្រទេសផ្សេងទៀតនៅអាស៊ាន» ។

លោកឧកញ៉ា បន្តថា «មិត្តភាពរវាងកម្ពុជា-ចិន នេះយើងឃើញថា វាជាផលប្រយោ ជន៍ដ៏សំខាន់ ហើយអាចថា ជាឃឿននៃសេដ្ឋកិច្ចសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងទៅថ្ងៃអនាគត ។ យើងចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនលេចធ្លោដែរ តែមិនលេចធ្លោខ្លំាងទេ ព្រោះអីយើងឃើញថា ចិន ក៏បានវិនិយោគនៅប្រទេសឡាវ និងថៃ ខ្លំាងដែរ តែយើងសង្ឃឹមថា នៅថ្ងៃអនាគត កម្ពុជាយើងអាចនឹងលេចធ្លោខ្លំាងជាងគេនៅតាមតំបន់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ