ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារកើនឡើង ១៨% ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទោះយារយីពីកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីជាមានការយារយីពីជំងឺកូវីដ ១៩ ក្ដី តែសុខភាពហិរញ្ញវត្ថុក្នុង​ប្រព័ន្ធធនាគារនៅ​ក្នុងប្រទេសកម្ពុជា ​នៅ​តែ​បង្ហាញ​​សញ្ញាវិជ្ជមានដដែល ជាក់ស្ដែងយោងតាមរបាយការណ៍របសធនាគារ​ជាតិនៃកម្ពុជា ​បង្ហាញ​ថា រយៈ​ពេល…

រាជធានីភ្នំពេញ ៖ ទោះបីជាមានការយារយីពីជំងឺកូវីដ ១៩ ក្ដី តែសុខភាពហិរញ្ញវត្ថុក្នុង​ប្រព័ន្ធធនាគារនៅ​ក្នុងប្រទេសកម្ពុជា ​នៅ​តែ​បង្ហាញ​​សញ្ញាវិជ្ជមានដដែល ជាក់ស្ដែងយោងតាមរបាយការណ៍របសធនាគារ​ជាតិនៃកម្ពុជា ​បង្ហាញ​ថា រយៈ​ពេល ​៦​ ខែ​ដើម​ឆ្នាំ ​២០២១ នេះ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើងដល់ទៅ ១៨ ភាគរយ ខណៈឥណទានអតិថិជនក៏មានការកើនឡើងដូចគ្នា ។

តាមរបាយការណ៍ដដែលបង្ហាញទៀតថា ក្រៅពីទ្រព្យសកម្ម ឥណទានកើនឡើងក្នុងរយៈពេល ៦ ខែនេះ សូម្បីប្រាក់​បញ្ញើ​អតិថិជនក៏​មានការកើនឡើងដល់ទៅ ២០,៧ ភាគរយផងដែរ ខណៈស្ថានភាពដើមទុនក៏មានភាពរឹងមាំ ។ នៅក្នុងរបាយការណ៍នេះ ក៏បានបង្ហាញទៀតថា នៅក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច វិធានការម៉ាក្រូ និងមីក្រូ ប្រុងប្រយ័ត្នដែលមានលក្ខណៈបុរេសកម្មត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ។

លើសពីនេះដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញចំនួនជាង ៣៦ ម៉ឺន ៧ ពាន់គណនី ស្មើនឹង ២២,២ ទ្រីលានរៀល ឬប្រមាណ ៥,៥ ពាន់លានដុល្លារអាមេរិក ។ បរិយាប័ន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ជាប្រចាំ ជាមួយនឹងការពង្រឹងការយលក់ដឹងសេវាហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ។ ជាក់ស្ដែងចំនួនគណនី​ប្រាក់បញ្ញើអតិថិជនកើនដល់ ៩,៧ លានគណនី ហើយគណនីឥណទានអតិថិជនកើនដល់ ៣,៣ លានគណនី ។

យោងតាមប្រសាសន៍លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានឱ្យដឹងផងដែរថា នៅក្នុងដំណាច់ខែមិថុនាឆ្នាំ ២០២១ នេះ ប្រាក់សន្សំក្នុងប្រព័ន្ធនាគារបានកើនឡើងដល់ ៥.០៥៧ ពាន់លានដុល្លារអាមេរិក ទំហំប្រាក់សន្សំបានកើនឡើងដល់ ៤.៦១៧ ពាន់លានដុល្លារអាមេរិក ។ លោកបញ្ជាក់ថា ស្ថានភាពហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធធនាគារក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ នៅមានភា​ពល្អ​តែ​មិន​ជា​ល្អ​ខ្លាំងណាស់ណាទេ គឺចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ