ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​របស់​អា​មេ​រិ​ក​នៅ​តែខ្ពស់​ ពី​ចំណូល​បច្ចេកវិទ្យា ខណៈ​​អាស៊ី​ធ្លាក់​ចុះ

2 ឆ្នាំ មុន

ទីផ្សារ​ភាគហ៊ុន​អនាគត​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ ដោយសារ​វិនិយោគិន ផ្តោត​លើ​ប្រាក់​ចំណូល​បច្ចេកវិទ្យា​ខ្ពស់ នេះ​បើ​យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​បាន​រៀបចំ​ ឬ​បំរុង​ទុក​មុន​ពេល​សហព័ន្ធ នឹង​ធ្វើការ​ប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ​ ។ ស្ថិតិ​វិភាគ​របស់ Dow…

ទីផ្សារ​ភាគហ៊ុន​អនាគត​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ ដោយសារ​វិនិយោគិន ផ្តោត​លើ​ប្រាក់​ចំណូល​បច្ចេកវិទ្យា​ខ្ពស់ នេះ​បើ​យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​បាន​រៀបចំ​ ឬ​បំរុង​ទុក​មុន​ពេល​សហព័ន្ធ នឹង​ធ្វើការ​ប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ​ ។ ស្ថិតិ​វិភាគ​របស់ Dow Jones បាន​បង្ហាញ​ថា S&P 500 និង Nasdaq បាន​កើនឡើង 0.4% ដែល​នេះ​ជា​សញ្ញា​ចាប់ផ្តើម​កើន​ខ្ពស់ បើ​គិត​ត្រឹម​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ជួញដូរ​ ។ ប្រាក់​ចំណេញ​ក្រុមហ៊ុន​មួយចំនួន ត្រូវ​បាន​រក​ឃើញ​ថា បាន​កើន​ភាគហ៊ុន​ពី​បច្ចេកវិទ្យា ដូច​ជា ៖ Snap and Twitter ទាំង​ពីរ​មានការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន លើស​ពី​ការ​រំពឹង​ទុក​ ។ ចំណែកឯ​ភាគហ៊ុន​របស់ ហ្វេ​ស​ប៊ុ​ក​ និង ​Alphabet ក៏​បាន​កើនឡើង និង​បាន​ធ្វើការ​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ​ ។

ស្របគ្នា​នេះ​ដែរ​សហរដ្ឋអាមេរិក បាន​ទាមទារ​ឱ្យ​ដក​ទិន្នន័យ​ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស ដែល​គិត​ត្រឹម​ថ្ងៃ​សៅរ៍ សហរដ្ឋអាមេរិក​ មាន​ចំនួន​ប្រជាជន​គ្មាន​ការងារ​រហូត​ដល់​ 419,000 នាក់ ដែល​លើស​ពី​ការ​រំពឹង​ទុក​ថា ​មាន​ត្រឹមតែ 350,000 នាក់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកវិភាគ​បាន​ឆ្លើយ​បដិសេធ និង​បាន​និយាយ​ថា វា​គ្រាន់តែ​ជា​ការ​វិភាគ​តាមរដូវ​កាល​តែ​ប៉ុណ្ណោះ​ ។

Christine Lagarde is President of the European Central Bank.

ដោយឡែក នៅ​ទូ​ទាំង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ធនាគារកណ្តាល​អ៊ឺ​រ៉ុ​ប​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អត្រា​ការ​ប្រាក់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នៅ​តែ​ស្ថិត ក្នុង​កម្រិត​បច្ចុប្បន្ន ឬ​ទាប​ជាង​នេះ ហើយ​ថា ​វា​នឹង​ទ្រទ្រង់​បាន​ទៅ​លើ​អត្រា​អតិផរណា លើស​គោលដៅ 2% របស់​ខ្លួន​ ។

ក្រោម​ហេតុផល​នេះ​ហើយ ធនាគារ​បាន​ជួយ​ដល់​ភាគហ៊ុន​អឺរ៉ុប កើនឡើង​និង​អាច​បន្ត​ការ​គ្រប់គ្រង ​។ ក្នុង​ខែកក្កដា​នេះ បារាំង អា​ល្លឺម៉​ង់ និង​តំបន់​ចាយប្រាក់​អឺ​រ៉ូ គួរតែ​ផ្តល់​ការ​យល់​ដឹង​អំពីសេដ្ឋកិច្ច​មួយ​ចំនួន​ដែល​បាន​ធ្លាក់​ចុះ ជា​ពិសេស​នៅ​ដើម​ត្រីមាស​ទី​ ៣​ នេះ ។ តាម​រយៈ​ទ​ន្និ​ន័យ​របស់ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការ​ទិញ Purchasing Managers’ Index (PMI) នៅ​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប គិត​ត្រឹម​ខែមិថុនា បាន​ឈាន​ដល់​កម្រិត​ខ្ពស់ ៥៩.៥ ភាគរយ ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយ ខណៈ​ដែល​សហរដ្ឋអាមេរិក​មាន ចំនួន ​៦៣,៧ ភាគរយ​ ។ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ PMI បាន​រំពឹង​ថា​មាន​កម្រិត​ទាប​ត្រឹមតែ ៤៥ ​ប៉ុណ្ណោះ​មាន​ដែល​ជា​និន្នាការ​ត​ភ្ជាប់ នៅ​ពាក់កណ្តាល​ទស​វត្ស​ទី​ ៥០ ​។

 the headquarters of Didi Chuxing in Beijing 

ចំណែកឯ​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អាស៊ី ភាគច្រើន​ទាប​ជាង និង​មានការ​ព្រួយបារម្ភ នៃ​បទ​ប្បញ្ញត្តិ​ដ៏​តឹងរ៉ឹង​ ។ និយតករ​នៅ​ក្នុង​ប្រទេស​ចិន បាន​និយាយ​ថា គេ​កំពុង​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​ក្រុមហ៊ុន Didi Global របស់​ខ្លួន ក្រោម​ការ​ស្នើរ​សុំ​របស់​សហរដ្ឋអាមេរិក និង​បាន​បញ្ជូន​ទិន្នន័យ​ភាគហ៊ុន​ទាប​ជាង ១១ ភាគរយ ទៅ​ក្នុង​បញ្ជី​របស់​សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ។

លោក Jeffrey Halley អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ OANDA មាន​ប្រសាសន៍​ថា ​៖ «​ការបង្ក្រាប​នៃ​ព័ត៌មាន ​និងបច្ចេកវិទ្យាផ្សេងៗ ក្នុងស្រុក​របស់​ប្រទេស​ចិន គឺ​មិន​ចេះ​រីងស្ងួត​នោះ​ទេ ដែលនេះជាហេតុធ្វើឱ្យមាន​ទម្ងន់​ខ្លាំង ទៅ​លើ​​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេសចិន​»​ ។

សូមជម្រាបជូនថា សៀង​ហៃ សមាសធាតុ​បាន​ធ្លាក់​ចុះ ០,៦% និង Hang Seng នៅ​ហុងកុង​ធ្លាក់​ចុះ ១,៥% ។ រីឯ​ផ្សារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ ត្រូវ​បាន​បិទ ព្រោះ​សម្រាក​នៅ​រដូវ​វិស្សមកាល​សាធារណៈ ​៕ ប្រភព​ ៖ Markets Insider

អត្ថបទសរសេរ ដោយ