ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ថៃ​៣​នាក់​ឆ្លង​ដែន​ខុសច្បាប់​​ចូល​​កម្ពុជា ត្រូវ​ឃាត់ខ្លួន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ជនជាតិ​ថៃ​​ចំនួន​៣​នាក់ ព្យាយាម​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ជនជាតិ​ថៃ​​ចំនួន​៣​នាក់ ព្យាយាម​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​បឹង​សាគូ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៩​និង​២៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោយ​អគា​ប៉ា​រ៉ា​មិ​ក ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន​ន​ទាយ​មាន​ជ័យ​។

លោក​វរសេនីយ៍ឯក សូ ចាន់​ណា​រី មេ​បញ្ជ​ការ​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ថ្លែង​ថា​ ​ចំពោះ​ជនជាតិ​ថៃ​ទាំង​៣នាក់​ខាងលើ​ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា ដោយ​ជិះ​កង់​បី​មក​រក​បន្ទប់​ជួល​ដោយ​ឃើញ​មានការ​សង្ស័យ​កម្លាំង​សមត្ថ​កិច្ច​ហៅ​មក​សួរនាំ​តែ​ម្ដង​។

ស្ត្រី​ជនជាតិ​ថៃ​ទាំង​​​៣នាក់ខាងលើ ​រួម​មាន​ ១-​ឈ្មោះ Suphatta Nakmanee អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ Wilaiwan Aphisermsakun អាយុ​២២​ឆ្នាំ ​និង​៣-​ឈ្មោះ Kanatsanan Promjuntuek អាយុ​៣៩​ឆ្នាំ ពួក​គេ​ទាំង​៣​នាក់​រស់នៅ​ខេត្ត​ស្រះ​កែវ​។

យោង​ការ​សួរនាំ​ ស្ត្រី​ទាំង​៣ខាងលើ​នាក់​បាន​ប្រាប់​ថា មាន​មេខ្យល់​ខ្មែរ-​ថៃ ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​រត់​ការនាំ​ផ្លូវ ពេល​នេះ​មុខសញ្ញា​មេខ្យល់​បាន​កំពុង​រត់គេច​ខ្លួន​ ។

ក្រោយ​សួរនាំ ​ស្ត្រី​ជនជាតិ​ថៃ​ទាំង​៣នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ​និង​មាន​វិធាន​ការណ៍​បន្ត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ