ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ពួកអុ្នកជួយសង្គ្រោះ បានពុះពារតាមរុករក បណ្ដាអ្នកអាចនៅរស់រានមានជីវិត កាត់ភក់ និងបំណែកនានា ដែលមានកម្រាស់ដល់ត្រឹមជង្គង់ ក្រោយភ្លៀងធ្លាក់ខ្លាំងបំផុត អមជាមួយនឹងការបាក់ដី ការហូរភក់ និងទឹកជន់លិច ដែលបណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច១៥០នាក់នៅភាគខាងលិចឥណ្ឌា។
ប្រជាជនជិត១៥០.០០០នាក់ត្រូវបានជម្លៀសចេញ ហើយមនុស្សច្រើនសិបនាក់ទៀតបាត់ខ្លួន ក្នុងតំបន់ជុំវិញ ក្រុងបុមបៃ ជាទីក្រុងហិរញ្ញវត្ថុរបស់ប្រទេស និងជារដ្ឋធានី នៃរដ្ឋមហារាស្ត្រាដែលអ្នកស្លា.ប់ស្ទើរទាំងអស់រកឃើញនៅទីនោះ។ ក្នុងមូលដ្ឋានតូចមួយ ស្ថិតនៅចង្កេះកូនភ្នំ TALI ភាគខាងត្បូងក្រុងបុមបៃ ដែលមានប្រជាជន២០លាននាក់ មានតែសំណង់បេតុងទេ ដែលនៅគង់វង្សមិនរលំបាក់ ក្រោយពីការហូរភក់យ៉ាងត្របាញ់ ដែលក្នុងពេលតែប៉ុន្មាននាទី បានបំផ្លាញកាលពីថ្ងៃទី២២កក្កដា នូវផ្ទះជាច្រើនសិបខ្នង។ ចំណែកសាក្សីទាំងឡាយរៀបរាប់ប្រាប់ AFP ថា អី្វៗកើតមានរហ័សណាស់ អ្វីៗក្នុងភូមិត្រូវរលំបាក់ខ្ទេចខ្ទីរ។
បណ្ដាក្រុមអ្នកជួយសង្គ្រោះ បានសាកល្បងអស់ពេលច្រើនម៉ោង កាយរកបណ្ដាអ្នកអាចនៅរស់រានមានជីវិត ប៉ុន្តែរកឃើញតែបណ្ដាសាកស.ពអ្នកស្លា.ប់។ ទឹកជន់លិចមិនអាចឲ្យបណ្ដាអ្នកជួយសង្គ្រោះ ចូលទៅបានតាមផ្លូវថ្នល់ក្នុងទីក្រុងម៉ាហាដ ដែលនៅទីនោះប្រជាជនត្រូវនាំគ្នាឡើងទៅជាន់លើឬទៅលើដំបូល ដើម្បីឲ្យបានរួចខ្លួន៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ