ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នកទិញ-​លក់​​ឡាន​ប្រើ​សែក​ស្អុយ​ទៅ​តុលាការ លុះ​​សួរ​៣​ថ្ងៃ​ចប់​​ឱ្យ​​វិល​ទៅ​ផ្ទះ​វិញ​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​២៣ ខែ​ក​ក្កដា​ ឆ្នាំ​២០២១ បាន​ចាប់​បញ្ជូន​អ្នក​រកស៊ី​ទិញ-​

រាជធានី​ភ្នំពេញ ៖ កម្លាំង​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​២៣ ខែ​ក​ក្កដា​ ឆ្នាំ​២០២១ បាន​ចាប់​បញ្ជូន​អ្នក​រកស៊ី​ទិញ-​លក់​រថយន្ត​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ​ពោល​គឺ​ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​(​សែក​ស្អុយ​) ប្រមាណ​​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​អតិថិជន​ជា​ដៃគូ​ក្នុង​ការ​ប្រកប​មុខរបរ​រកស៊ី​ដូច​គ្នា ។

ជនសង្ស័យ​ឈ្មោះ ហុ​ក ហេង អាយុ​៣៩​ឆ្នាំ មាន​លំនៅ​ស្ថាន​លេខ​១០៣ បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សំណុំរឿង​បាន​ស្ថិត​នៅ​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​របើក​ការ​ស៊ើបសួរ ក្រោយ​ពី​សាកសួរ​ហើយ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា តំ​ណាង​អយ្យការបាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ រួច​បាន​ចាត់បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដែល​ប្រចាំការ​គឺ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​សមត្ត​កិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជនសង្ស័យ​បាន​គេចវេស​មិន​ចូលខ្លួន តាម​ការ​កោះហៅ​របស់​សមត្ត​កិច្ច ។ ដើមចម​បណ្តាល​ឲ្យ​មានការ​ចាប់​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ឈ្មោះ ហុ​ក ហេង បាន​បំភ្លឺ​ថា ខ្លួន​បាន​ស្គាល់ និង​រាប់អាន​គ្នា​ជាមួយ​ឈ្មោះ ឃី ស្រ៊ុ​ន មានរយៈពេល​៣​ឆ្នាំ​ហើយ ​នៅ​​ពេល​ស្គាល់គ្នា​ជាមួយ​ឈ្មោះ ឃី ស្រ៊ុ​ន ខ្លួន​បាន​ទំនាក់​ទំនង​យក​រថយន្ត​ចំនួន​៣​គ្រឿង ដែល​មាន​តម្លៃ​សរុប​ប្រមា​ណ៥៥ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​ចំណេញ​ក្នុង​មុខរបរ ។ ប៉ុន្តែ​នៅ​ពេល​យក​រថយន្ត​ទៅ​លក់​ហើយ ខ្លួន​មិន​ទាន់​បាន​បង្វិលប្រាក់​នោះ​ឲ្យ​ទៅ​ឈ្មោះ ឃី ស្រ៊ុ​ន វិញ​ទេ គឺ​ទុក​រក​ស៊ី​បន្ត និង​បាន​ដាក់​ឲ្យ​អ្នក​ដ៏​ទៃ​ដើម្បី​យកការប្រាក់ ។

ក្រោយមក​ខ្លួន​ក៏​បាន​ខ្ចីប្រាក់​បន្ថែម​ពី​ឈ្មោះ ឃី ស្រ៊ុ​ន ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដើម្បី​ពង្រីក​មុខរបរ​ក្នុង​នោះ​ខ្លួន​ក៏​បាន​ចេញ​សែក​មួយ​សន្លឹក​ចុះ​ថ្ងៃ​ទី​១​មេ​សា ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ចំនួន​១៥៥ ០០០ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ឈ្មោះ ឃី ស្រ៊ុ​ន ប៉ុន្តែ​សែក​នោះ​គ្មាន​លុយ​ទេ ដោយសារ​នៅ​ក្នុង​តំណាក់កាល​កូ​វី​ដ​.១៩​ឆ្លង​រាលដាល ខ្លួន​រក​ស៊ី​​ខាតចុងខាតដើម ទើប​ខក​ខានមិនបាន​ចូលខ្លួន​ទៅ​ដោះស្រាយ តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តែ​ទោះជា​យ៉ាងណា​ក្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ជនសង្ស័យ​ឈ្មោះ ហុ​ក ហេង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​ជា​ធម្មតា​វិញ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture