ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​ចៃដន្យ​! សុខ​ៗ​ទូ​កុងតឺន័រ​ជា​ច្រើន​ធ្លាក់​សង្កត់លើ​គ្នា​នៅ​កំពង់​ផែ​ផ្អើល

2 ឆ្នាំ មុន
  • ព្រះសីហនុ

នៅ​ក្នុង​កំពង់​ផែរ​អន្តរជាតិ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុងព្រះសីហនុ មាន​ករណី​ទូ​កុងតឺន័រ​ជា​ច្រើន​ទូ​បាន​ធ្លាក់​សង្កត់​លើ​គ្នា ប៉ុន្តែ​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ក្នុង​កំពង់​ផែរ​អន្តរជាតិ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុងព្រះសីហនុ មាន​ករណី​ទូ​កុងតឺន័រ​ជា​ច្រើន​ទូ​បាន​ធ្លាក់​សង្កត់​លើ​គ្នា ប៉ុន្តែ​ពុំ​បណ្តាល​អោយ​បុគ្គលិក​ណា​ម្នាក់​រង​របួស​នោះ​ទេ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

បើ​តាម​លោក លូ គឹ​ម​ឈ​ន់ អគ្គនាយក​កំពង់​ផែរ​អន្តរជាតិ ក្រុងព្រះសីហនុ បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ករណី​ហេតុការណ៍​ធ្លាក់​ទូ​កុងតឺន័រ​ខាងលើ​នេះ ពិតជា​មាន​មែន ប៉ុន្តែ​ចំពោះ​មូលហេតុ​ច្បាស់លាស់​នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​ជាក់លាក់​នៅឡើយ​ទេ ។

លោក​អគ្គនាយក​កំពង់​ផែរ​អន្តរជាតិ បាន​បន្ត​ថា ប៉ុន្តែ​បើ​យោង​តាម​ការ​សន្និដ្ឋាន​ជាបឋម​នោះ គឺ​អាច​មក​ពី​មូលហេតុ​ចំនួន​២ គឺ​ទី​១ មក​ពី​អាកាសធាតុ ព្រោះ​នៅ​វេលា​កើតហេតុ​ខាងលើ ក្រុងព្រះសីហនុ​បាន​រង​នូវ​ឥទ្ធិពល​ភ្លៀង និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង និង​មួយទៀត អាច​មក​ពី​ខុស​លក្ខណៈ​បច្ចេកទេស នៅ​ពេល​ដែល​លើកដាក់​ទូរ​កុងតឺន័រ ដោយ​អ្នកបញ្ជា​ស្ទួ​ច​ដាក់​កុងតឺន័រ​នៅ​ដំណើរការ ខណៈ​ពេល​កំពុង​តែ​មាន​ព្យុះ​ភ្លៀង ទើប​ធ្វើ​អោយ​អ្នកបញ្ជា​មើល​ពុំ​ឃើញច្បាស់ ហើយ​ស្ទួ​ចម​ក​ប៉ះ​ទូ​កុងតឺន័រ​ដូច​គ្នា​តែ​ម្តង​។

លោក​បញ្ជាក់​ថា ចំពោះ​ករណី​ខាងលើ​នេះ ខាង​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​ថា តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​អោយ​បាន​ច្បាស់លាស់?

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ