ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូឡាំពិកតូក្យូ ៖ ម្ចាស់មេដាយមាសដំបូងប្រចាំព្រឹត្តិការណ៍ និងប្រចាំតំបន់អាស៊ាន

2 ឆ្នាំ មុន

ជប៉ុន ៖ កីឡា​ការ​នី​ចិន Yang Qian បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ

ជប៉ុន ៖ កីឡា​ការ​នី​ចិន Yang Qian បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា កន្លង​ទៅ​។ ពោល​គឺ​ក្រោយ​មួយ​ថ្ងៃ បន្ទាប់​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ ធ្វើ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា កន្លង​ទៅ​។

កីឡាការនី Yang Qian អាយុ២១ឆ្នាំរូបនេះ ទទួលបានមេដាយមាសលើប្រភេទកីឡាបាញ់កាំភ្លើងខ្យល់ផ្នែកនារីវិញ្ញាសាចម្ងាយ ១០ម៉ែត្រ។ ខណៈដែលកីឡាការនីរុស្ស៊ី Anastasiia Galashina អាយុ២៤ឆ្នាំ ទទួលបានមេដាយប្រាក់ និងកីឡាការនីស្វីស Nina Christen អាយុ២៧ឆ្នាំ ទទួលបានមេដាយសំរិទ្ធ ដែលផ្តល់ដោយលោក Thomas Bach ដែលជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិហៅកាត់ថា IOC។

ដោយឡែកងាកមកកាន់កីឡាការនីថៃ Panipak Wongpattanakit បានក្លាយជាអត្តពលិកប្រចាំប្រទេសក្នុងតំបន់អាស៊ានដំបូងគេ ឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ។

កីឡាការនី Panipak Wongpattanakit អាយុ២៣ឆ្នាំរូបនេះ ទទួលបានមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូផ្នែកនារីវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម។ បន្ទាប់ពីយកឈ្នះលើកីឡាការនីអេស្ប៉ាញ Adriana Cerezo អាយុ១៧ឆ្នាំ ដែលទទួលបានមេដាយប្រាក់នៅវគ្គផ្តាច់ព្រ័ត្រ។ ខណៈដែលកីឡាការនីអ៊ីស្រាអែល Avishag Semberg អាយុ១៩ឆ្នាំ និងកីឡាការនីសាធារណរដ្ឋស៊ែប Tijana Bogdanovic អាយុ២៣ឆ្នាំ ជាអ្នកទទួលបានមេដាយសំរិទ្ធ។

គិតមកទល់ពេលនេះ ចិនកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងនាមជាប្រទេសឈ្នះមេដាយច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍នេះ ពោលគឺចំនួន៤មេដាយក្នុងនោះរួមមាន មាស៣ និងសំរិទ្ធ១៕ (ដកស្រង់ចេញពីទំព័រផ្លូវការ Olympics)

កីឡា​ការ​នី​ចិន Yang Qian
កីឡា​ការ​នី​ថៃ Panipak Wongpattanakit

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ