ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជាសន្តិសុខ MPA ម្នាក់ ខណៈជិះកង់សុខៗស្រាប់តែដួលស្លា.ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ក្រុមហ៊ុន MPA ម្នាក់ ក្រោយ​ចេញពី​ធ្វើការ​បាន​ខ្ចី​កង់​មិត្តភក្ដិ​រួមការ​ងារ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខណៈ​ពេល​កំពុង​ជិះ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​ក្រែង​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ក្រុមហ៊ុន MPA ម្នាក់ ក្រោយ​ចេញពី​ធ្វើការ​បាន​ខ្ចី​កង់​មិត្តភក្ដិ​រួមការ​ងារ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខណៈ​ពេល​កំពុង​ជិះ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​ក្រែង​ពាក់ព័ន្ធ នឹង​ជម្ងឺ​COVID-19 ប៉ុន្តែ​លទ្ធផលតេស្ត គឺ​អវិជ្ជមានវីរុសកូវីដ-១៩ ដូច្នេះ​ការ​ស្លា​.​ប់​ខាងលើ គឺ​សង្ស័យ​បណ្ដាល​មក​ពី​ខ្យល់គរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ វង្ស ផែង មាន​ទី​នៅ​ម្ដុំ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ជា​សន្តិសុខ​យាម នៅ​បុរី​អ័​រ​គី​ដេ ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ពេល​ចេញ​ទៅ​ធ្វើការ និង​ត្រឡប់​មក​វិញ​គាត់​តែងតែ​ជិះ​ម៉ូតូ​រាល់ថ្ងៃ​ពុំដែល​ជិះ​កង់​ឡើយ ។

ដោយឡែក នៅ​មុន​ពេល​កើតហេតុ​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​យាម​វេន​យប់ លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ចប់​ម៉ោង​យាម​ក៏​បាន​ទុក​ម៉ូតូ​នៅ​កន្លែង​យាម​រួច​ខ្ចី​កង់​មិត្តភក្ដិ​រួមការ​ងារ​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ខណៈ​កំពុង​ជិះ​កង់​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​ត្រដរខ្យល់ ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្ដង ។ ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ប៉ុន្តែ​អត់​មាន​នរណា​ហ៊ាន​ចូល​ទៅ​ជិត ឬ​ប៉ះពាល់​ជន​រង​គ្រោះ​នោះ​ឡើយ​ព្រោះ​អត់​បានដឹង​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​តែ​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​កាន់​ទីនោះ​រួច​ផ្ដល់​ព័ត៌មាន​ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​សំណាក់​ក្រែង​មាន​ពាក់ព័ន្ធ​ទៅ និង​ជម្ងឺ​COVID-19 ។ ប៉ុន្តែ​ជា​លទ្ធផល​អវិជ្ជមាន ហើយ​ការ​ស្លា​.​ប់រប​ស់បុរស​ខាងលើ គឺ​សង្ស័យ​បណ្ដាល​មក​ពី​ខ្យល់គរ​ពេល​នេះ នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ទៅ​ទទួលយក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ