ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យជំនួសអ្នកសៀមរាប រកឃើញអ្នកឆ្លងកូវីដបន្តបន្ទាប់ រហូតដល់៩៩នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ចំនួន​៩៩​នាក់ និង​ជា​សះស្បើយ​ចំនួន​១១០​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​បន្ថែម​ទៀត​ទូ​ទាំង​ខេត្តសៀមរាប​ផង​ដែរ ។ រដ្ឋបាល​ខេត្តសៀមរាប​បាន​បន្ត​ថា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ចំនួន​៩៩​នាក់ និង​ជា​សះស្បើយ​ចំនួន​១១០​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​បន្ថែម​ទៀត​ទូ​ទាំង​ខេត្តសៀមរាប​ផង​ដែរ ។

រដ្ឋបាល​ខេត្តសៀមរាប​បាន​បន្ត​ថា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់​សរុប ៣៦២០ នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៨៥០​នាក់ ស្លា​.​ប់​៣៧​នាក់ និង​១៧៣៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៩៩​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១១០​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ។

ករណី​ទី​១ ដល់ទី​៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី ករណី​ទី​៤ ដល់ទី​១៧ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី ករណី​ទី​១៨ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ ករណី​ទី​១៩ ដល់ទី​២២ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក និង​ករណី​ទី​២៣ ដល់ទី​៤៣ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក​។

ក្នុង​នោះ​ករណី​ទី​៤៤ ដល់ទី​៥១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ករណី​ទី​៥២ ដល់ទី​៥៤ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ករណី​ទី​៥៥ ដល់ទី ៥៧ ជា​ករណី​ឆ្លង បន្ត​ពី អ្នកជំងឺ​ពលករ ឈ្មោះ ថាំង វ​ណ្ណា និង​ករណី​ទី​៥៨ ជា​ករណី​ឆ្លង​បន្ត​ពី​សព​ឈ្មោះ តូច សត្យា ។

ជាមួយ​គ្នា​នេះ ករណី​ទី​៥៩ ដល់ទី​៨៧ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ ចំពោះ​ករណី​ទី​៨៨ ដល់ទី​៩៩ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ ។

ចំណែក អ្នកជា​សះស្បើយ​ទាំង ១១០​នាក់ ខាងលើ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

នៅ​ថ្ងៃនេះ​ដែរ មាន​ករណី​ស្លា​.​ប់​ចំនួន​២​ករណី ដូច​មាន​រាយ​នាម​ខាងក្រោម​៖ ១- ឈ្មោះ ឡឹម ព្រឿ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០ ២១ និង​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩​និង​៤០​នាទី ដោយ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។
២- ឈ្មោះ ហ៊ុយ សុធា​ឡៃ ភេទ ប្រុស អាយុ​៤៧​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ ប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង ៥០ នាទី ដោយ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ