គ្រូបង្រៀនម្នាក់ស្លា.ប់ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដលាយគ្នា
ថៃ ៖ ស្ត្រីជាគ្រូបង្រៀនឯកជនម្នាក់ រស់នៅក្នុងខេត្ត Prachuap Khiri Khan ដែលមានជំងឺលើសឈាមបានដេកស្លា.ប់ក្នុងផ្ទះ។
ថៃ ៖ ស្ត្រីជាគ្រូបង្រៀនឯកជនម្នាក់ រស់នៅក្នុងខេត្ត Prachuap Khiri Khan ដែលមានជំងឺលើសឈាមបានដេកស្លា.ប់ក្នុងផ្ទះ។
ថៃ ៖ ស្ត្រីជាគ្រូបង្រៀនឯកជនម្នាក់ រស់នៅក្នុងខេត្ត Prachuap Khiri Khan ដែលមានជំងឺលើសឈាមបានដេកស្លា.ប់ក្នុងផ្ទះ។ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី២ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង២ប្រភេទលាយគ្នារបស់រដ្ឋាភិបាលថៃ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានបាងកកប៉ុស្ដិ៍ កាលពីថ្ងៃទី២២ ខែកក្កដា។
លោក Saksit Dutwan អាយុ៤៤ឆ្នាំ បាននិយាយថា គាត់ រួមនិងប្រពន្ធ (ស្ត្រីរងគ្រោះ) ដែលមានឈ្មោះ Phongsaphak Satthasophon អាយុ៣៩ឆ្នាំ បានចាក់វ៉ាក់សាំង AstraZeneca ដូសទី២ នៅមន្ទីរពេទ្យ Prahmap Khiri Khan កាលពីថ្ងៃទី១៩ ខែកក្កដា។ ខណៈកាលពីដូសទី១ ពួកគាត់បានចាក់វ៉ាក់សាំង Sinovac។
ពេលមកដល់ផ្ទះ លោក Saksit បាននិយាយថា គាត់មានអាការៈឈឺក្បាល ក្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះ។ រីឯប្រពន្ធគាត់និយាយថា នាងត្រូវការគេង ដោយសារងងុយខ្លាំង។ ហើយនៅយប់នោះ គាត់បានឡើងទៅពិនិត្យប្រពន្ធ ដើម្បីចង់នាំនាងទៅមន្ទីរពេទ្យ។ បន្ទាប់ពីនាងក្អួតជាច្រើនដង។ ប៉ុន្តែនាងថាមិនអីទេ។
នៅថ្ងៃបន្ទាប់ ប្រពន្ធគាត់នៅតែបន្តគេង និងនិយាយថាខ្លួនមិនអីទេ។ ប៉ុន្តែលុះម៉ោង៧យប់ គាត់ឃើញបន្ទប់គេងបិទភ្លើង ក៏ឱ្យកូនស្រីឡើងទៅដាស់ ប៉ុន្តែម្តាយបានស្លា.ប់បាត់ទៅហើយ។ បុរសជាប្តីបន្ថែមថា ទោះប្រពន្ធគាត់កំពុងប្រើថ្នាំមួយចំនួន សម្រាប់ជំងឺលើសឈាមក៏ដោយ ក៏គ្រូពេទ្យនៅកន្លែងចាក់វ៉ាក់សាំងអះអាងថា ប្រពន្ធគាត់នៅតែអាចចាក់វ៉ាក់សាំងបាន។
លោក Sopon Iamsirithaworn អគ្គនាយករងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បាននិយាយថា មិនទាន់មានការសន្និដ្ឋានណាមួយជុំវិញមូលហេតុនៃការស្លា.ប់នេះ នៅឡើយទេ។ ដោយកំពុងរង់ចាំលទ្ធផលការធ្វើកោសល្យវិច័យ ដោយមន្ទីរពេទ្យ Phra Chom Klao ក្នុងខេត្ត Phetchaburi។
ទាក់ទិនបញ្ហានេះ លោកវេជ្ជបណ្ឌិត Sopon Mekthon ជំនួយការរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងវ៉ាក់សាំងបាននិយាយថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ប្រជាជនសរុប២,៣០០នាក់ បានចាក់វ៉ាក់សាំង២ប្រភេទលាយបញ្ចូលគ្នា។ ហើយគ្មាននរណាម្នាក់ មានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ៕
ចែករំលែកព័តមាននេះ