ប្រទេសអេក្វាទ័រ ៖ ប្រធានាធិបតីអេក្វាទ័រ លោក GUILLERMO LASSO កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានចេញការប្រកាសអាសន្ន ក្នុងបណ្ដាពន្ធនាគាររបស់ប្រទេស ដើម្បីស្ដាររបៀបរៀបរយឡើងវិញ ក្រោយការបះបោររបស់ពួកអ្នកទោស ក្នុងពន្ធនាគារធំ២របស់ប្រទេស បណ្ដាលឲ្យមនុស្សស្លា.ប់២២នាក់ និងរបួស៦០នាក់ ក្នុងនោះមានប៉ូលិសច្រើននាក់់មក។
នៅខេត្តកូតូប៉ាស៊ីភាគកណ្ដាល ប្រទេសកន្លែងដែលមានមនុស្សស្លា.ប់ច្រើនជាងគេ ក្នុងពន្ធនាគារមួយ ប្រធានាធិបតីបានចេញការប្រកាសអាសន្ន ក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេស ដើម្បីប្រមូលគ្រប់ធនធាន មនុស្សនិងសេដ្ឋកិច្ច ស្ដាររបៀបរៀបរយឡើងវិញ ក្នុងបណ្ដាពន្ធនាគាររបស់ប្រទេស។ លោកថា ពេលនេះកងទ័ពនឹងជាអ្នកទទួលបន្ទុក ត្រួតពិនិត្យតាមច្រកចេញចូលបណ្ដាពន្ធនាគារ ចំណែកប៉ូលិសនឹងការពារនៅផ្នែកខាងក្នុង ។ មកទល់ពេលនេះបណ្ដាពន្ធនាគារ ការរ៉ាប់រ៉ងខាងសន្តិសុខស្ថិតលើកងឆ្មាំស៊ីវិល។
កាលពីថ្ងៃទី២១ កក្កដា ពួកអ្នកទោសនៅពន្ធនាគារធំ២ គឹមួយនៅខេត្តហ្គាយ៉ាស់ និង១ទៀតនៅខេត្តកូតូប៉ាស៊ី បានបះបោរ រហូតដល់ប្រើកាំភ្លើង ព្រមទាំងគ្រឿងផ្ទុះ បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ ខាងក្នុងពន្ធនាគារ។ ពួកអ្នកទោសអាចរត់ចេញ នាព្រឹកព្រលឹមថ្ងៃទី២២ កក្កដា តែអ្នកទោស៧៨នាក់ទៀត ត្រូវប៉ូលិសតាមចាប់បានវិញ តែគេមិនដឹងថា តើមានអ្នកទោសប៉ុន្មាននាក់ដែលគេចខ្លួនបាត់នៅឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ