ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះកូវីដជាបន្តបន្ទាប់ ! វត្ត​ចំនួន​៤​ហើយនៅខេត្តតាកែវ​មានព្រះសង្ឃជាច្រើនអង្គឆ្លងកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ មាន​វត្ត​ចំនួន​៤​ហើយ ដែល​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​លើ​វត្ត​អា​រម​នោះ ហើយ​បញ្ហា​នេះ បាន​កើតជា​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថែម​ទៀត…

ខេត្តតាកែវ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ មាន​វត្ត​ចំនួន​៤​ហើយ ដែល​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​លើ​វត្ត​អា​រម​នោះ ហើយ​បញ្ហា​នេះ បាន​កើតជា​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថែម​ទៀត អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ នៅ​តាម​វត្ត​អារាម​នោះ ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​ដែល​បាន​ចុះ​ផ្ទាល់​ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត​យក​សំណាក​ព្រះសង្ឃ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រះសង្ឃ​ដែល​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​វត្ត​នោះ​បាន​ប្រាប់​កោះសន្តិភាព​យើង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​ថា​នៅ​ស្រុក​សំរោង​នេះ បាន​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​ចំនួន​៣​វត្ត​ហើយ ។

លោក​អភិបាលស្រុក​សំរោង​បាន​បន្ត​ទៀត​ថា ទី​១ វត្ត​ប្រាសាទនាងខ្មៅ ស្ថិត​នៅ​ឃុំរ​វៀង បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា នេះ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រហ័ស​លើ​ព្រះសង្ឃ​ដែល​ជាស​មនៈ​សិស្ស​ចំនួន​២៥០​អង្គ រក​ឃើញ​មាន​វិជ្ជមាន​លើ​ព្រះសង្ឃ​ចំនួន​២៩​អង្គ ហើយ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ លើ​ព្រះ​១០​អង្គ​បន្ថែម​ទៀត អ​ញ្ចឹ​ង​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ផ្ទុះ​ឡើង​នៅ​លើ​ព្រះសង្ឃ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ​នេះ គឺ​សរុប​ចំនួន​៣៩​អង្គ​ហើយ​ៗ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ។

លោក​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​វត្ត​អង្គ​ប្រឹ​យ៍​ក្នុង​ឃុំ​លំចង់ លើ​ព្រះសង្ឃ​ចំនួន​១១៩​អង្គ បាន​ធ្វើតេស្ត​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៣៤​អង្គ យាយជី​ម្នាក់​និង​កូនសេកលោក​ចំនួន​២​នាក់ សរុប​៣៧​អង្គ /​នាក់ បន្ថែម​ទៀត ។

អ​ញ្ចឹ​ង​សរុប​២​វត្ត​នេះ ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នេះ​មាន​ចំនួន​៧៦​អង្គ​ហើយ លោក​ក៏​បាន​ណែនាំ​ដល់​ព្រះសង្ឃ​ក៏​ដូច​គណៈកម្មាធិការ​វត្ត ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ​៣​កុំ ៣​ការពារ របស់​សម្តេច អោយ​បាន​ច្បាស់លាស់ ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ទៀត​ថា​ទន្ទឹម​នឹង​យើង​ធ្វើការ​ពិនិត្យ​យក​សំណាក​លើ​ព្រះសង្ឃ​២​វត្ត រួច​មក​នៅ​មាន​វត្ត​១​បន្ត​ទៀត ក៏​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ព្រះសង្ឃ​ផង​ដែរ គឺ​វត្ត​ក្បាល​សំរោង ឃុំ​ទ្រា ស្រុក​សំរោង ដោយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រក​ឃើញ​នៅ​លើ​ព្រះ​ចំនួន​៣២​អង្គ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​អង្គ អ​ញ្ចឹ​ង​សរុប​ព្រះសង្ឃ​ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទាំង​៣​វត្ត​ក្នុងស្រុក​សំរោង​យើង​នេះ មាន​ចំនួន​៨៦​អង្គ /​នាក់ ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា វត្ត​ទាំង​៣ ត្រូវ​បាន​បិទ​ខ្ទប់​ទាំងស្រុង​ហើយ ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ និង​ព្រះសង្ឃ​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ គឺ​ដាក់​អោយ​ព្យាបាល​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​វត្ត ដោយ​មាន​គ្រូពេទ្យ​នៅ​ប្រចាំការ​ព្យាបាល ។

គួ​បញ្ជាក់​ថា ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ ក៏​បាន​ផ្ទុះ​ឡើង​នៅ​វត្ត សីហ​រតន​រាម​ក្នុង​ក្រុង​ដូន​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ ដោយ​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​លើ​ព្រះ​១០០​អង្គ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ចំនួន​២០​អង្គ​ហើយ ចំពោះ​ការ​រីក​រាលដាល​រហូត​ដល់​វត្ត​ចំនួន​៣​បន្ថែម​ទៀត​នោះ គឺ​ព្រះសង្ឃ​ស្ទើរ​ទាំងអស់ ជាស​មនៈ​សិស្ស​មានការ​ទំនាក់ទំនង​គ្នា​ទៅ​មក​ឆាន់​ជាមួយ​គ្នា​រៀន​ជាមួយ​គ្នា សរុប​ព្រះសង្ឃ​ទាំង​៤​វត្ត ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នោះ​ឡើង ដល់​ចំនួន​១០៦​អង្គ​នាក់​ហើយ ក្រុម​គ្រូពេទ្យ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ក្រុង ដើម្បី​ធ្វើតេស្ត​នៅ​លើ​ព្រះសង្ឃ​ដែល​មានការ​ពាក់ព័ន្ធ​បន្ត​ធ្វើ​រាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ