ពុទ្ធ ឆាយរិទ្ធី ណាត់ជួបគឹម វាសនា ខណៈផាន់ គ្រាន់ ប៉ះសត្រូវចាស់ ឡុង សំណាង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃអាទិត្យ ទី២៥ កក្កដាខាងមុខនេះ ក្នុងកម្មវិធីមីស៊ីលអ្នកប្រយុទ្ធគុនខ្មែរ មានចំនួន
រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃអាទិត្យ ទី២៥ កក្កដាខាងមុខនេះ ក្នុងកម្មវិធីមីស៊ីលអ្នកប្រយុទ្ធគុនខ្មែរ មានចំនួន
រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃអាទិត្យ ទី២៥ កក្កដាខាងមុខនេះ ក្នុងកម្មវិធីមីស៊ីលអ្នកប្រយុទ្ធគុនខ្មែរ មានចំនួន២គូដែលត្រូវឡើងមកប្រកួតសងសឹកគ្នាម្ដងទៀត ។ កីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យបានណាត់ជួបប្រកួតសងសឹកជាកីឡាករគឹម វាសនា មកពីក្លិបកីឡាប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសម្ដងទៀត ខណៈផាន់ គ្រាន់ក្លិបពុទ្ឋសេរីវង្សពោធិសែនជ័យប៉ះជាមួយកីឡាករឡុង សំណាង ក្លិបសាលវ័ន្តកីឡា។
រវាងកីឡាករពុទ្ធ ឆាយរិទ្ធី និងកីឡាករឡុង សំណាង ធ្លាប់ប៉ះគ្នាច្រើនលើកច្រើនសារួចមកហើយ គឺមានចាញ់ឈ្នះទៅវិញទៅមកដូចគ្នា ។ ប៉ុន្តែការប្រកួតលើកចុងក្រោយកាលពីពាក់កណ្ដាលឆ្នាំ២០២០ ពុទ្ធ ឆាយរិទ្ធី ចាញ់ពិន្ទុគឹម វាសនា ទាំងមិនអស់ចិត្តទាល់តែសោះ ។ ដូច្នេះហើយទើបគេទាំងពីរណាត់ជួបគ្នាម្ដងទៀតបែបនេះ ។ គេនៅចាំបានថាគូនេះរាល់ពេលប៉ះគ្នាម្ដងៗគឺប្រកួតស៊ីសាច់ហុតឈា.មតែម្ដង វាយអត់សំចៃកម្លាំងនេះទេ ។ ម្យ៉ាងទៀតពុទ្ធ ឆាយរិទ្ធី ដែលគេស្គាល់ច្បាស់ថាជាអ្នកប្រដាល់ចូលចិត្តប្រើកម្លាំងផងនោះ គេអត់ដែលគិតច្រើននោះទេ គឺដឹងតែពីទាត់ម៉ាត់ទៅលើគូប្រកួតដូចរន្ទះ ។ ចំណែកគឹម វាសនា វិញគេក៏មិនជាអន់នោះដែរ ប៉ុន្តែគេមិនសូវចំណាយកម្លាំងច្រើនពេកនោះទេ ភាគច្រើនវាយចេញមួយៗតែចំគោលដៅល្អ ។ ការប៉ះគ្នាលើកនេះអត់ទាន់ដឹងថាយ៉ាងណានោះទេ ព្រោះពួកគេទាំងពីរខានជួបគ្នាយូមកហើយ តែសម្រាប់អ្នកតាមដានការប្រកួតវិញនោះគេជឿជាក់លើគឹម វាសនា ច្រើនជាង។
កីឡាករផាន់ គ្រាន់ ដែលបានបាត់មុខពីលើសង្វៀនយូខែមកហើយនោះ ពេលនេះគេបានវិលមកកាន់សង្វៀនប្រកួតសាជាថ្មីវិញហើយ ។ តែលើកនេះគឺប៉ះចំសត្រូវចាស់ឡុង សំណាង តែម្ដង ។ គូនេះធ្លាប់ជួបគ្នាម្ដងកាលពីដើមឆ្នាំ២០២០ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ប៉ុន្តែត្រូវឡុង សំណាង ធ្វើឱ្យខកខានឡើងទៅកាន់វគ្គបន្ត ។ ទោះជាយ៉ាងជាមួយនឹងមានការខកខានឡើងសង្វៀនយូមកហើយបែបនេះ ផាន់ គ្រាន់ ប្រហែលជាពិបាកទប់ទល់ជាមួយឡុង សំណាង បន្តិចហើយ ។ ម្យ៉ាងវិញទៀតផាន់ គ្រាន់ ដែលជាកីឡាករមួយរូបល្បីពូកែម៉ាត់ស្នៀតកណ្ដាប់ដៃឆ្វេងនោះ មានការធ្លាក់កូដយ៉ាងខ្លាំងមួយរយៈចុងក្រោយមកនេះ ខណៈឡុង សំណាង មួយរយៈមកនេះកំពុងតែឡើងកូដឡើងខ្លាំងមែនទែនស្ទើតែរកគូប្រកួតលែងបានទៅហើយនោះ។មានតែរង់ចាំមើលការប្រកួតជាក់ស្ដែងទាំងអស់គ្នាប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ