ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គិតជាប្រាក់​ខ្ទង់៣០​ម៉ឺន​បាត គ្រាន់តែភ្លើងបំផ្លាញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ១​ខ្នង​ និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​សរុប​ទឹកប្រាក់​អស់​ប្រហែល​៣០​ម៉ឺន​បាត​កើត​ឡើងនៅវេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២២ ​កុម្ភៈ ឆ្នាំ​២០២១ ​ស្ថិត​ភូមិ​ត្របែក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ។…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ១​ខ្នង​ និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​សរុប​ទឹកប្រាក់​អស់​ប្រហែល​៣០​ម៉ឺន​បាត​កើត​ឡើងនៅវេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២២ ​កុម្ភៈ ឆ្នាំ​២០២១ ​ស្ថិត​ភូមិ​ត្របែក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ។

លោក​វរៈសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ​ម្ចាស់​ផ្ទះដែលត្រូវ​អគ្គិភ័យ​ឆាបឆេះជាស្ត្រី​មេ​ម៉ាយ​មានឈ្មោះ លឹ​ម សេង​លី ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​បាន​បញ្ជាក់​ថា ​នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​កើតឡើង ​ម្ចាស់​កំពុង​ដេក​លង់លក់​ស្រួល​ ស្រាប់តែភ្លើង​បាន​ឆាបឆេះ​ឡើង​បាន​នាំ​កូនចៅ​រត់​ចេញ​អ្នក​ជិតខាង​បានឃើញ​បាន​ជួយ​ពន្លត់​ដែរ ​តែអគ្គិ​​ភ័យ​បាន​ឆាបឆេះ​ខ្លាំង​បណ្តាល​ឆេះ​ខូចខាត​អស់ទាំង​ស្រុង ​។

លោក​វរៈសេនីយ៍ឯក ស៊ី​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​ថា​ អគ្គិភ័យ​ឆាបឆេះ​អាច​បណ្តាល​ឆ្លង​ចរន្ត​អគ្គិស​នីរហូតទុស្សេ​ឆាបឆេះ ខូចខាត​ផ្ទៈ​ឈើ​១​ខ្នង ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ទឹង​៤​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​សរុប​ទឹកប្រាក់​ប្រហែល​៣០​ម៉ឺន​បាត​ ។

អត្ថបទសរសេរ ដោយ