ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់ពន្ធនាគារ​ចេញមក​​វិញ ​ប្រើ​ទាំង​ថ្នាំ​ ធ្វើ​បាប​​ទាំង​ប្រពន្ធលើស​ដើម

2 ខែ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​រាងចាល​នោះ​ទេ ខណៈ​ពេល​ចេញ​មក​វិញ បែរជា​ខ្លាំង​លើស​ដើម ដោយ​ប្រើប្រាស់​គ្រឿង​.​ញៀន ថែម​ទាំង​ប្

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​រាងចាល​នោះ​ទេ ខណៈ​ពេល​ចេញ​មក​វិញ បែរជា​ខ្លាំង​លើស​ដើម ដោយ​ប្រើប្រាស់​គ្រឿង​.​ញៀន ថែម​ទាំង​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​គ្រួសារ​ទៀត ក្រោយ​​​មក​ក៏​ត្រូវ​ឃាត់ខ្លួន​ម្តងទៀត រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ជួន វិធី​វិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

Picture

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​ករណី​អំពើ​ហិ​.​ង្សា​ក្នុង​ក្រុម​គ្រួសារ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ជិ​ម រ៉ា អាយុ​៥៥​ឆ្នាំ ដែល​ត្រូវ​ប្តី​ហេងស៊យ​វាយ​ធ្វើបាប​លើ​រាង​កាយ បណ្តាល​ជាំ​តាម​ដងខ្លួន ហើយ​ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ តែ​មិន​រាងចាល​នោះ​ទេ លុះ​ពេល​ចេញ​មក​វិញ ក៏​ប្រើប្រាស់​គ្រឿងញៀន​ខ្លាំង​លើស​ដើម ថែម​ទាំង​វាយ​ធ្វើបាប​ស្ត្រី​រង​គ្រោះ​រាល់ថ្ងៃ​ទៀត ទើប​ស្ត្រី​រង​គ្រោះ​សម្រេចចិត្ត​ប្តឹង​អោយ​កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​-​ឃុំ​ខាងលើ​។

Picture

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ក៏​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វាយ​ធ្វើបាប​ប្រពន្ធ នៅ​ពេល​ដែល​ប្រើប្រាស់​គ្រឿង​.​ញៀន​ពិតមែន ខណៈ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​ថ្នាំ​.​ញៀន​មិន​បាន ទើប​វាយ​ធ្វើបាប​នាង​តែ​ម្តង ។ ជនសង្ស័យ​រូប​នេះ​សារភាព​បន្ត​ថា រូបគេ​ក៏​ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ​ដែរ ទើបតែ​ចេញ​នោះ​ទេ ។

Picture

ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕