ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់ ជា​មនុស្ស​គ​ថ្លង់ ត្រ​វ​បាន​រថភ្លើង បុក​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ ជា​មនុស្ស​គ​ថ្លង់ ត្រ​វ​បាន​រថភ្លើង បុក​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ក្នុងខណៈពេល ដែល​បុរស​រួប​នោះ បាន​ដើរ​លើផ្លូវ​រថភ្លើង ក្នុងទិសដៅ​ស្រប​ពី​ខេត្ត​ព្រះសីហនុ…

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ ជា​មនុស្ស​គ​ថ្លង់ ត្រ​វ​បាន​រថភ្លើង បុក​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ក្នុងខណៈពេល ដែល​បុរស​រួប​នោះ បាន​ដើរ​លើផ្លូវ​រថភ្លើង ក្នុងទិសដៅ​ស្រប​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ក្បែរ​រ៉ា​រថភ្លើង​វាលរេញ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភពពី​សមត្ថកិច្ច​ស្រុក អោយដឹងថា បុរសរងគ្រោះ ឈ្មោះ ឡុ​ក គ (​ជាម​នុស្ស គ ថ្លង់​) អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង (​ជា​ភូមិ​ជាប់​នឹង​កន្លែងកើតហេតុ​) ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ដដែល បាន​បន្តថា ដោយសារតែ​ផ្ទះ​ជនរងគ្រោះ នៅក្បែរ​ផ្លូវ​រថភ្លើង ជនរងគ្រោះ តែងតែ​ដើរលេង​លើផ្លូវ​ជាធម្មតា ហើយដោយ​សារ​គា​ត់គ ថ្លង់ មិនឮ​សំឡេង​រថភ្លើង ទើប​គាត់​បាន​គេចចេញ (​គាត់​មិនមែន​ឆ្លងកាត់​ទេ គឺ​ដើរ​តាម​បណ្តោយ​ផ្លូវ​ស្រប​ទិស​គ្នា​) ទើប​បណ្តាលអោយ​រថភ្លើង បើក​គៀរ រហូត​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក វាលរេញ​ភ្លាមៗ​។ ចំណែក​រថភ្លើង បាន​បន្តដំណើរ​ទៅមុខ​បាត់​ជាធម្មតា​។​

​សូមបញ្ជាក់ថា តាម​បណ្តោយ​ផ្លូវដែក ចាប់ពី​រ៉ា​ធំ នៅក្នុង​ទី​រួម​ខេត្ត មកដល់​ត្រពាំងរ​ពៅ ព្រំប្រទល់​ខេត្ត មាន​ចម្ងាយ​ចូល​ជិត​រយ​គីឡូម៉ែត្រ ក្នុងនោះ មាន​ផ្លូវ​ក្រាល​កៅស៊ូ​ឆ្លងកាត់ ចំនួន ៣​កន្លែង​។ ១​ពី​ស្ទឹងហាវ ទៅ​ទី​រួម​ខេត្ត​ព្រះសីហនុ ២​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ជិត​ប្រជុំ​ផ្សារ​វាលរេញ និង​៣​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣(​វាលរេញ​-​កំពត​) ចំណុច​កំពង់​ចិន និង​មាន​ផ្លូវដី​ឆ្លងកាត់​ជាច្រើន​កន្លែង​ទៀត​។

កន្លងមក តែងតែ​កើតមាន​ឧប្បត្តិ​វ​ហ​តុ​បន្តបន្ទាប់​ដែរ ដោយ​ក្នុងនោះ មាន​ករណី​ជាមួយ​មនុស្ស​ដើរ​ថ្មើ​ជើង ជាមួយ​រថយន្ត​ឆ្លងកាត់​ផ្លូវដី​តូចៗ ជាពិសេស​រថយន្ត​ដឹក​ដី តែ​យ៉ាងណា​ការបុក​បះ​ជាមួយ​រថ​ន្ត​ឆ្លងកាត់ មិនមាន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។ តែ​សម្រាប់​រថយន្ត មានការ​ខូចខាត​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​សម្រាប់​រថភ្លើង ក្រោយពី​កើតហេតុ បន្តដំណើរ​ទៅមុខ​រហូត​៕ ហ៊ុយ ចាន់​ធួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ