បន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំង លើកទី១ នៅខេត្តបន្ទាយមានជ័យ ក្នុងចំណោម ៩ស្រុក.ក្រុង ចាក់បាន ៦ស្រុក.ក្រុង បានជាង ១៦ម៉ឺននាក់ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ យុទ្ធនាការចាក់វ៉ាក់សាំង លើកទី១ ដោយក្រុមគ្រូពេទ្យចល័តនៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យចល័តយោធភូមិភាគទី៥ បានចាក់ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ៩ ស្រុកក្រុង ចាក់បាន ៦ស្រុកក្រុង បានចំនួន ១៨០.៤៨៨នាក់ ស្រី ៩២.៨២៤នាក់។
យុទ្ធនាការចាក់វ៉ាក់សាំង បានចំនួន ៦ស្រុកក្រុង មាន៖ ១.ក្រុងប៉ោយប៉ែត ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើកទី១បានចំនួន ៦១.៦៧៦នាក់ ស្រី ៣០.៩២១នាក់។ ២.ក្រុងសិរីសោភ័ណ ចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី១ បានចំនួន ៥៣.៩៩៩នាក់ ស្រី ២៧.៦៤៨នាក់។ ៣.ស្រុកមង្គលបូរី ចាក់វ៉ាក់សាំងស៊ីណូហ្វាក់ លើកទី១ បានចំនួន ៤២.៩១២នាក់ ស្រី ២២.៤៧៤នាក់។ ៤.ស្រុកម៉ាឡៃ ចាក់វ៉ាក់សាំងស៊ីណូហ្វាក់ លើកទី១ បានចំនួន ៥.៧៣០នាក់ ស្រី ៣.០៥៣នាក់។ ៥.ស្រុកព្រះនេត្រព្រះ ចាក់វ៉ាក់សាំងស៊ីណូហ្វាក់ ចាក់លើកទី១ បានចំនួន ១១.៨០៩នាក់ ស្រី ៦.៤០៧នាក់។ ៦.ស្រុកអូរជ្រៅ ចាក់វ៉ាក់សាំងស៊ីណូហ្វាក់ លើកទី១ បានចំនួន ៤.៣៦២នាក់ ស្រី ២.៣២១នាក់៕ ប៊ុន ធឿន







ចែករំលែកព័តមាននេះ