ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​៤ម៉ឺន​​នាក់​​កើតជំងឺ​ផ្សិត​ខ្មៅ ក្នុង​​ចំណោម​​​អ្នកជា​ពី​កូ​វី​ដ​នៅ​ឥណ្ឌា

1 ខែ មុន

ប្រទេស​ឥណ្ឌា​ រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​កើត​ជំងឺផ្សិត​​ខ្មៅ​ជាង​៤៥.០០០​នាក់​។ ជំងឺ​ផ្សិត​​ខ្មៅ​នេះ​ជា​ជំងឺ​ដ៏​សា.ហាវ ដែល​អ្នក​កើត​មាន​អត្រា​ស្លា.ប់​ដល់​៥០% ហើយ​វា​ឆ្លង​ក្នុង​ចំណោម​

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​ រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​កើត​ជំងឺផ្សិត​​ខ្មៅ​ជាង​៤៥.០០០​នាក់​។ ជំងឺ​ផ្សិត​​ខ្មៅ​នេះ​ជា​ជំងឺ​ដ៏​សា.ហាវ ដែល​អ្នក​កើត​មាន​អត្រា​ស្លា.ប់​ដល់​៥០% ហើយ​វា​ឆ្លង​ក្នុង​ចំណោម​បណ្ដា​អ្នកជា​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​។

នៅ​មុខ​សភា​អនុរដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា លោក​BHARATI PRAVIN PAWAR គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២០​កក្កដា​ថា មនុស្ស​ជាង​៤.២០០​នាក់ បាន​ត្រូវ​ស្លា.ប់​ដោយសារ​ជំងឺ​ផ្សិត​​ខ្មៅ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ MUCORMYCOSE ដែល​តាម​ធម្មតា​ជា​ជំ​ងឺ​កម្រ​កើត​មាន តែ​វា​បែរជា​កំពុង​ឆ្លង​ក្នុង​ចំណោម អ្នកជា​ពី​ជំ​ងឺកូ​វី​ដ​។ ជំងឺ​នោះ​ពិតជា​ជំងឺ​ដ៏​សា.ហាវ​ខ្លាំង ដោយ​អត្រា​ស្លា.ប់មាន​លើស​ពី​៥០% ដែល​បង្ខំ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​វះកាត់​ភ្នែក ច្រមុះ ​ឬ​ថ្គាម​របស់​អ្នកជំងឺ​មួយ​ចំនួន ចៀសវាង​កុំ​ឲ្យ​ការ​រលាក​រាល​ចូល​ដល់​ខួរក្បាល​។

តាម​រដ្ឋាភិបាល​ឥណ្ឌា​ថា រ​ដ្ម​មហា​រា​ស្ត្រា​ភាគ​ខាងលិច​ប្រទេស រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ជំងឺ​ផ្សិត​​ខ្មៅ​នេះ ជាមួយ​អ្នក​ឆ្លង​៩.៣៤៨​នាក់​។ មុន​ពេល​មាន​កូវី​ដ​ជំងឺ ​MUCORMYCOSE កត់សម្គាល់​ឃើញ​មាន​ត្រឹមតែ​២០​ករណី​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​នៅ​ឥណ្ឌា​។ ជំងឺ​នោះ​កើតជា​ពិសេស ក្នុង​ចំណោម​អ្នក​ជំ​ងឺ​ទឹកនោមផ្អែម ដែល​មាន​អត្រា​ជាតិ​ស្ករ​ខ្ពស់​បំផុត​ក្នុង​ឈាម អ្នកជំងឺ​អេដស៍ ​ឬ​បណ្ដា​អ្នក​ទទួល​ការ​វះកាត់​ដូរ​សរីរាង្គ​។

បណ្ដា​អ្នកជំនាញ​ការ​បាន​លើក​ពី​ការ​កើត ជំងឺ​នោះ​ច្រើន មក​ពី​ពេល​ព្យាបាល​កូ​វី​ដ​មានការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ប្រភេទ ​STEROIDES ច្រើន​ជ្រុល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo