ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​រក​ឃើញ​​ឆ្លង​​ថ្មី​៩៧​នាក់ ពលករ​​​ពី​ថៃ​៧៨​នាក់ និង​ស្លា​.​ប់​កើន​​៦៨​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រយៈពេល​១​ថ្ងៃ ករណី​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ មាន​ចំនួន​៩៧​នាក់ និង​ពលករ​ត្រឡប់​ពី​ថៃ​ចំនួន​៧៨​នាក់ ចំណែក​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១០ បាន​កើនឡើង​ដល់​

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​១​ថ្ងៃ ករណី​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ មាន​ចំនួន​៩៧​នាក់ និង​ពលករ​ត្រឡប់​ពី​ថៃ​ចំនួន​៧៨​នាក់ ចំណែក​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១០ បាន​កើនឡើង​ដល់​៦៨​នាក់ នេះ​បើ​គិត​ត្រឹម​រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​នៅ​ខេត្តបន្ទាយមានជ័យ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​សហគមន៍​មាន​ចំនួន​៩៧​នាក់ ក្នុង​នោះ​ស្រី​៥៣​នាក់ និង​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៧៨​នាក់ ក្នុង​នោះ​ស្រី​៣៩​នាក់ ចំណែក​អ្នក​ស្លា​.​ប់​ដោយសារ​វិជ្ជមាន​កូ​វី​ដ​១៩ មានបាន​កើង​ឡើង​រហូត​ដល់​៦៨​នាក់​ហើយ​។

លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ នេះ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​ម​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ មាន​ចំនួន​២៣២​នាក់ ក្នុង​នោះ​ស្រី​១១១​នាក់ ដែល​ក្រុង​ការងារ​ទទួល​ពិនិត្យ​សុខភាព និង​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៧៨​នាក់ ក្នុង​ស្រី​៣៩​នាក់ ។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា​វិញ តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​៨៨.៩០៣​នាក់ ក្នុង​នោះ​ស្រី​៤០.១៣១​នាក់​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការ​រណ៍ ២០​កុម្ភៈ ឆ្នាំ​២០២១​នេះ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​មាន​ចំនួន​៨.៧៤២​នាក់ ក្នុង​នោះ​ស្រី​៤.៣៦០​នាក់​, ជា​សះស្បើយ​ដោយ​កូ​វី​ដ​១៩ មាន​ចំនួន​៦,០៤៨​នាក់ ក្នុង​នោះ​ស្រី​៣.០៤៦​នាក់ និង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​២.៦២៨​នាក់ ក្នុង​នោះ​ស្រី​១.២៧០​នាក់ រីឯ​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ បាន​កើនឡើង​រហូត​ដល់​៦៨​នាក់ ក្នុង​នោះ​ស្រី​៣២​នាក់ (​ស្លា​.​ប់​ក្រៅ​មន្ទីរពេទ្យ​មាន​ចំនួន​៧​នាក់ ដែល​មាន​ជនជាតិ​បរទេស​មាន​ចំនួន​៥​នាក់ ស្រី​២​នាក់ មាន​ជនជាតិ​ថៃ​២​នាក់ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន​៣​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ