ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងទទួលបានវ៉ាក់សាំង Johnson & Johnson ចំនួន១លានដូសតាមរយៈយន្តការ Covax

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ ឈ្មោះ Johnson &…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ ឈ្មោះ Johnson & Johnson របស់​អា​មេ​រិ​ក ចំនួន ១ លាន​ដូ​សនឹង​ដឹក​មក​ដល់​កម្ពុ​ជានា​ពេល​ឆាប់​ៗ​ខាង​មុខ ដែល​ជា​ជំនួយ​តាម​រយៈ​យន្តការ កិច្ច​សម្របសម្រួល​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ជា​សាកល​កូ​វ៉ា​ក់ ហៅ​កាត់​ថា Covax ។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ឱកាស​ទៅ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ចំនួន ១ លាន​ដូ​ស ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ថា គិត​មក​ដល់​ពេល​នេះ គឺ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​ចំនូ​ន​ប្រមាណ​ជា ១៦ លាន​ដូ​ស ហើយ​សម្រាប់​វ៉ាក់សាំង​ទាំង៣ប្រភេទ គឺ​ស៊ី​ណូ​ហ្វា​ម ស៊ី​ណូ​វ៉ា​ក់ និង វ៉ាក់សាំង Astra Zeneca (៣២៤.០០០​ដូ​ស ជា​ជំនួយ COvax) ក៏​ដូច​ជា​វ៉ាក់សាំង​ជំនួយ​របស់​ប្រទេស​ជប៉ុន​ដែល​គ្រោង​នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។ លោក​ជំទាវ បាន​បន្ត​ថា ក្នុង​នោះ​ផង​ដែរ វ៉ា់ក់សាំង Johnson & Johnson ចំនួន​១ លាន​ដូ​សតា​មរយៈ​យន្តការ Covax ក៏​គ្រោង​នឹង​មក​ដល់​កម្ពុជា​ជា​ខែ​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គ្រោង​ចាក់​វ៉ាក់សាំង​ចំនួន ២០​លាន តាម​ផែនការ​សម្រាប់​ចាក់​ជូន​ពលរដ្ឋ ១០ លាន​នាក់ ដែល​គ្រោង​យូរ​បំផុត​នា​ពាក់កណ្តាល​ឆ្នាំ​២០២២ តែ​យ៉ាងណាមិញ កម្ពុជា​ទំនងជា​នឹង​អាច​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​មុន​ផែនការ​គ្រោងទុក ។ ត្រង់នេះ​មាន​ន័យ​ថា ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​ដំណើរការ​បាន​លឿន​ជាង​ការ​គ្រោងទុក ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ​២០២១ គឺ​កម្ពុជា​ចាក់​ជូន​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៦៣% រួច​ហើយ ។

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ក៏​បានឱ្យ​ដឹងផង​ដែរ នា​ខែសីហា ខាង​មុខ​នេះ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៣​លាន និង​ខែកញ្ញា វ៉ាក់សាំង ២លានដូ​ស (​សរុប ៥ លាន​ដូ​ស​) នឹង​ដឹក​មក​ដល់​កម្ពុជា ដែល​វ៉ាក់សាំង ៥ លាន​ដូ​ស​នេះ គ្រោងទុក​សម្រាប់​ចាក់​ជូន​ក្មេង​ៗ​អាយុ ១២ ឆ្នាំ នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ