ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ «កើត​មាន​ចោរស្ទើរ​ដូច​ស្រមោច»

8 ឆ្នាំ មុន

បើ​និយាយ​ឱ្យ​វា​ហួសហេតុ​បន្តិច សព្វថ្ងៃ​ចោរប្លន់​កើត​មាន​ស្ទើរ​ដូច​ស្រមោច​នៅ​រាជធានី​ភ្នំពេញ ដែល​ពេល​ខ្លះ​ចាប់​បាន ពេល​ខ្លះ​ចាប់​អត់​បាន​ទេ ប្លន់​បាន​សម្រេច​ដោយ​សុវត្ថិភាព ធ្វើ​ឱ្យ​ជីវិត​រស់នៅ​ក្នុង​រាជធានី​គ្មាន​ការ​កក់ក្តៅ

* បើ​និយាយ​ឱ្យ​វា​ហួសហេតុ​បន្តិច សព្វថ្ងៃ​ចោរប្លន់​កើត​មាន​ស្ទើរ​ដូច​ស្រមោច​នៅ​រាជធានី​ភ្នំពេញ ដែល​ពេល​ខ្លះ​ចាប់​បាន ពេល​ខ្លះ​ចាប់​អត់​បាន​ទេ ប្លន់​បាន​សម្រេច​ដោយ​សុវត្ថិភាព ធ្វើ​ឱ្យ​ជីវិត​រស់នៅ​ក្នុង​រាជធានី​គ្មាន​ការ​កក់ក្តៅ ។

* ភ័យ​ខ្លាច​ជាងគេ​ គឺ​ចោរប្លន់​យក​ម៉ូតូ​កណ្តាលរាត្រី​ស្ងាត់ ដែល​ជន​រង​គ្រោះជា​បុគ្គលិក​បម្រើ​ការងារ​ពេល​យប់ ហើយ​ត្រូវ​ចេញពី​កន្លែងធ្វើការ​ឆ្ពោះទៅ​ផ្ទះ​វិញ ។

* ជាក់ស្តែង​យប់​ថ្ងៃ​ទី​១៩ ធ្នូ ចោរប្លន់​យក​ម៉ូតូ​២​កន្លែង គឺ​១​កន្លែង​នៅ​ខណ្ឌ​សែន​សុខ មួយទៀត​នៅ​ខណ្ឌចំការមន សុទ្ធតែ​ប្លន់​វ៉ៃ​យក​ម៉ូតូ ដែល​ជន​រង​គ្រោះ​ម្នាក់​ៗ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។

* កើត​មាន​បែប​នេះ​បញ្ជាក់​ថា អាជ្ញាធរ​មិន​មាន​គោលដៅ​ច្បាស់លាស់​ ខាង​រក្សា​សុវត្ថិភាព​ពេល​យប់​ស្ងាត់ ​ក្នុង​អាណាចក្រ​របស់​ខ្លួន ។ ហាក់ដូច​គ្មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ដើម្បី​សន្តិសុខ​សុវត្ថិភាព​ឱ្យ​អ្នកក្រុង​បាន​កក់ក្តៅ​សោះ ។​

* ឱ្យ​តែ​យប់​ស្ងាត់​មក​ដល់ នៅ​រាជធានី​ភ្នំពេញ បើ​មិន​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក៏​កើត​មាន​ចោរប្លន់​ប្រើ​កាំភ្លើង​ក៏​មាន ប្រើ​ដាវ ឬ​កាំបិត ឬ​ដំបង​ក៏​មាន ពិតជា​គួរ​ឱ្យ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​មែន ។ អ្នកធ្វើការ​ពេល​យប់​ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​យ៉ា​ង​ពិតប្រាកដ បើ​មិនឆាប់​ក៏​យូរ​ដែរ ។

* អាជ្ញាធរ​រាជធានី គួរ​មាន​វិធានការ​ក្តៅ​ថែម​ទៀត ដើម្បី​សេចក្តីសុខ​សាន្ត​របស់​អ្នក​រាជធានី​ភ្នំពេញ​ពេល​យប់ ។ ប្រសិនបើ​ធ្វើ​ក្តៅ​កម្ចាត់​បាន​ទាន់​ពេលវេលា​​ ក៏​អាច​កាត់​បន្ថយ​បាន​ច្រើន​ដែរ នូវ​ក្រុម​សង្គម​ងងឹត​ទាំងឡាយ​នោះ ៕
    ​    ​    ​    ​